បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dak Lak បានប្រគល់សម្ភារៈបរិក្ខារពេទ្យសម្រាប់ការគ្រប់គ្រង ការការពារព្រំដែន និងទប់ទល់នឹងជំងឺ Covid-19 ដោយមានតម្លៃ ៤០០ លានដុង ជូនដល់តំបន់ប្រតិបត្តិកាសឹករងខេត្តមណ្ឌលគិរី និងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី។

leftcenterrightdel
លោកវរសេនីយ៍ឯក Dao Viet Hung ជូនគ្រឿងឧបភោគបរិភោគ និងសម្ភារៈបរិក្ខារពេទ្យដល់ថ្នាក់ដឹកនាំតំបន់ប្រតិបត្តិកាសឹករងខេត្តមណ្ឌលគិរី (រូបថត៖ bienphong.com.vn)

ថ្លែងក្នុងពិធី លោកវរសេនីយ៍ឯក Dao Viet Hung មេបញ្ជាការកងទ័ពការពារព្រំដែនខេត្ត Dak Lak រំពឹងថា អំណោយនេះនឹងជួយកងកម្លាំងការពារព្រំដែនកម្ពុជាកាត់បន្ថយការលំបាកក្នុងបរិបទដែលជំងឺរាតត្បាតវិវត្តដ៏៏ស្មុគស្មាញ។ លោក Dao Viet Hung ក៏ស្នើដែរថា កងកម្លាំងការពារព្រំដែនកម្ពុជាបន្តសហការជាមួយកងទ័ពការពារព្រំដែនខេត្ត Dak Lak ក្នុងការទប់ទល់នឹងជំងឺ Covid-19 ចែករំលែកព័ត៌មាន បង្កើនការយាមល្បាត គ្រប់គ្រង និងការពារព្រំដែន ដើម្បីទប់ស្កាត់ការឆ្លងព្រំដែនខុសច្បាប់។

ថ្នាក់ដឹកនាំតំបន់ប្រតិបត្តិកាសឹករងខេត្តមណ្ឌលគិរី និងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានថ្លែងអំណរគុណចំពោះមនោសញ្ចេតនា  និងជំនួយដ៏ទាន់វេលារបស់បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dak Lak។ ព្រមទាំង ថ្នាក់ដឹកនាំទាំងពីររូបនេះបញ្ជាក់ថា នេះមិនគ្រាន់តែជាជំនួយខាងសម្ភារៈប៉ុណ្ណោះទេ ថែមទាំងជាការលើកទឹកចិត្តសម្រាប់កងកម្លាំងការពារព្រំដែនខេត្តមណ្ឌលគិរី ក្នុងការបំពេញល្អភារកិច្ចគ្រប់គ្រង ការពារព្រំដែន ការទប់ទល់នឹងជំងឺ Covid-19 ចូលរួមចំណែកកសាងខ្សែព្រំដែនប្រកបដោយសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍៕

បកប្រែដោយ Thanh Cong