ក្នុងពិធីនោះ ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម លោកស្រី Nguyen Phuong Nga តាងនាមសមាគម បានផ្តល់ជូនឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសវៀតណាម លោក ចាយ ណាវុធ នូវថវិកាចំនួន ៥០០ លានដុង ហើយសង្ឃឹមថាលោកឯកអគ្គរាជទូតអាចជួយផ្ទេរថវិកាខាងលើទៅសមាគមមិត្តភាពកម្ពុជា - វៀតណាមដើម្បីជួយគាំទ្រប្រជាជនកម្ពុជាក្នុងគ្រាលំបាកនេះ។

leftcenterrightdel
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម លោកស្រី Nguyen Phuong Nga ផ្តល់ជូនឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសវៀតណាម លោក ចាយ ណាវុធ នូវថវិកាចំនួន ៥០០ លានដុង

ថ្លែងនៅក្នុងពិធីនេះ លោកស្រី Nguyen Phuong Nga មានប្រសាសន៍ថា វៀតណាម និងកម្ពុជាគឺជាប្រទេសជិតខាងដែលមានទំនាក់ទំនងជិតស្និទ្ធ មិត្តភាពជាប្រពៃណី ហើយតែងតែចែករំលែក និងជួយគាំទ្រគ្នាទៅវិញទៅមកក្នុងគ្រាលំបាក។ អំណោយខាងលើគឺជាទឹកចិត្តរបស់សមាគមមិត្តភាពវៀតណាម - កម្ពុជា ដោយមានបំណងចង់ជួយប្រជាជនកម្ពុជាជំនះរាល់ការលំបាក យកឈ្នះលើការរីករាលដាលនៃ Covid-19 ហើយទន្ទឹមនឹងនោះរួមចំណែកពង្រឹង និងពង្រីកចំណងសាមគ្គីភាព មិត្តភាពល្អរវាងប្រជាជន នៃប្រទេសទាំងពីរ។

ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាគម បុគ្គល និងអង្គការទាំងឡាយ ដែលបានជួយប្រជាជនកម្ពុជាក្នុងការបង្ការ និងទប់ស្កាត់ការរាតត្បាត Covid-19 លោកឯកអគ្គរាជទូតចាយ ណាវុធ បានបញ្ជាក់ថា នេះមិនត្រឹមតែជាកាយវិការមនុស្សធម៌ប៉ុណ្ណោះទេ ថែមទាំងវាក៏ជាការឆ្លុះបញ្ចាំងពីចំណងមិត្តភាពជាប្រពៃណី សាមគ្គីភាព និងភាពជាអ្នកជិតខាងល្អរប្រើសើរវាងប្រជាជាតិទាំងពីរទៀតផង៕

បកប្រែដោយ Thanh Cong