សម្ភារៈបរិក្ខារពេទ្យរួមមាន ម៉ាស៊ីនបាញ់ថ្នាំសម្លាប់មេរោគចំនួន២០ គ្រឿង សម្លៀកបំពាក់ការពារជំងឺឆ្លង Covid-19 ចំនួន ៥០០០ ឈុត និង​ម៉ាស់ ៥០,០០០ សន្លឹក។

leftcenterrightdel
តំណាងនាយកដ្ឋានពេទ្យយោធា នៃអគ្គនាយកដ្ឋានភស្តុភារ និងស្ថាប័នមួយចំនួនប្រគល់សម្ភារៈបរិក្ខារពេទ្យជូនតំណាងអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងការពារជាតិកម្ពុជា

ថ្លែងក្នុងពិធីប្រគល់នេះ លោកឧត្តមសេនីយ៍ឯក គង់ សាលី អគ្គនាយករង នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ និងជានាយកនៃនាយកដ្ឋានសុខាភិបាលនៃក្រសួងការពារជាតិកម្ពុជា សង្កត់ធ្ងន់ថា ការប្រគល់សម្ភារៈបរិក្ខារពេទ្យនេះ បានបង្ហាញចំណង​សាមគ្គីភាព កិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំង​នឹងជំងឺរាតត្បាត​ Covid-19 រវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ ដោយ​​ចូលរួមចំណែកពង្រឹង និងពង្រីកទំនាក់ទំនងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងកម្ពុជានិយាយរួម និងរវាងក្រសួងការពារប្រទេសវៀតណាមជាមួយក្រសួងការពារជាតិកម្ពុជានិយាយដោយឡែក៕

បកប្រែដោយ Thuy Anh