leftcenterrightdel
កម្មាភិបាលក្រុម  K51 ស្វែងរកកន្លែងដែលសង្ស័យថាមានអដ្ឋិធាតុយុទ្ធជនពលីនៅខេត្ដមណ្ឌលគីរី

លោកវរសេនីយឯកបំរុង Trinh Ngoc Kiem ប្រធានក្រុម  K51 បានចែករំលែកជាមួយយើងខ្ញុំថា ឆ្នាំនេះអង្គភាពមិនអាចទៅបំពេញភារកិច្ចនៅកម្ពុជាបានឡើយ ដូច្នេះបងប្អូនក្នុងក្រុមមានការខ្វល់ខ្វាយជាខ្លាំង។  ត្បិតថាព័ត៌មានដែលទាក់ទងនឹងអដ្ឋិធាតុរបស់កងទ័ពស្ម័គ្រចិត្តនិងអ្នកជំនាញការវៀតណាមដែលពលីជីវិតកាលពីសម័យសង្គ្រាមនៅកម្ពុជាត្រូវបានប្រជាជន និងគណៈកម្មាធិការខេត្ដមណ្ឌលគីរី ក៏ដូចជាមន្ត្រីកម្ពុជា ផ្ញើមកអង្គភាពបានយូរហើយ។ ប្រសិនបើមិនកំណត់អត្ដសញ្ញាណ និង​រុករកឲ្យបានឆាប់នោះ អាចនិងអាកាសធាតុ ឬ មនុស្សធ្វើឲ្យបាត់បង់សញ្ញាសំគាល់។

ផ្ដើមចេញពីការខ្វល់ខ្វាយខាងលើនេះ  ក្រុម K51 បានត្រៀមរៀបចំគ្រប់យ៉ាងដើម្បីត្រៀមខ្លួនទៅកាន់ប្រទេសមិត្ដកម្ពុជាដើម្បីបំពេញភារកិច្ចដូចជា រៀនភាសាខ្មែរ ស្វែងយល់ទំនៀមទម្លាប់របស់ជនជាតិទាំង ១៥ នៅខេត្តមណ្ឌលគីរី; រៀនរបៀបប្រើផែនទី; ស្រាវជ្រាវស្វែងយល់វិធីសាស្ត្រថ្មីៗឲ្យមានប្រសិទ្ធភាព។

យើងខ្ញុំបានដឹងថា ចាប់ពីដើមឆ្នាំ ២០២១ រហូតមកទល់ពេលនេះ ក្រុម  K51 បានសហការយ៉ាងជិតស្និទ្ធជាមួយអង្គភាពពាក់ព័ន្ធដើម្បីចុះសិក្សាស្រាវជ្រាវ និងស្វែងយល់ព័ត៌មានជិត ២០០ កន្លែង ហើយបានប្រមូលអដ្ឋិធាតុ ១០ នាក់នៅខេត្ត Dak Lak៕

បកប្រែដោយ Pham Diep