ក្នុងការទប់ទល់នឹងជំងឺ Covid-19 អង្គភាពទាំងពីរបានសហការគ្នា រៀបចំក្រុមទៅកម្ពុជាដើម្បីជូនគ្រឿងឧបភោគបរិភោគ គិតជាទឹកប្រាក់ជិត ១៣៥ លានដុងដល់ប្រជាជន ៣,២០០ នាក់។

leftcenterrightdel
សមូហភាពនិងបុគ្គលនៃបញ្ជាការដ្ឋានយោធា និងសមាគមកាកបាទក្រហមខេត្ត Kien Giang ត្រូវបានលើកសរសើរដោយសារមានស្នាដៃល្អក្នុងកិច្ចសហការ នៅតំណាក់កាល ២០១៦-២០២១ (រូបថត៖ vov.vn)

ស្ថាប័នយោធាគ្រប់លំដាប់ថ្នាក់បានសហការជាមួយសមាគមកាកបាទក្រហមខេត្ត អំពាវនាវឲ្យអង្គការនិងបុគ្គលចូលរួមការសាងសង់ផ្ទះយុទ្ធមិត្ត ៤៨៩ ខ្នង ផ្ទះតបស្នងសងគុណ ៩៣៦ ខ្នង និងផ្ទះកាកបាទក្រហម ១០៥២ ខ្នង ដោយមានតម្លៃសរុប ៥២ ពាន់លានដុង។

ជាពិសេស ក្នុងរយៈពេល ៥ ឆ្នាំកន្លងមក អង្គភាពទាំងពីរបានសហការជាមួយស្ថាប័ន មន្ទីរ អង្គភាពទាំងឡាយរៀបចំកម្មវិធី “បុណ្យចូលឆ្មាំថ្មីសម្រាប់កងទ័ព-ប្រជាជន” នៅឃុំចំនួន៥ ដោយចំណាយថវិកាជាង ៣៩ ពាន់លានដុង ព្រមទាំងចូលរួមចំណែកជួយតំបន់មូលដ្ឋានកសាងជនបទថ្មី៕

បកប្រែដោយ Thuy Anh