តាងនាមថ្នាក់ដឹកនាំ ប្រជាជនទីក្រុងហូជីមិញ លោកស្រី Pham Tran Thanh Thao អបអរសាទរចំពោះសមិទ្ធិផល ដែលប្រទេសកម្ពុជាទទួលបាននៅពេលកន្លងមក។ លោកស្រីបញ្ជាក់ថា ទីក្រុងហូជីមិញនឹងរក្សា និងធ្វើអស់ពីកម្លាំងកាយចិត្ត ដើម្បីបន្តពូនជ្រំទំនាក់ទំនងរវាងប្រទេសទាំងពីរ រួមទាំងទំនាក់ទំនងរវាងទីក្រុងហូជីមិញ និងមូលដ្ឋាននានារបស់កម្ពុជា ឲ្យកាន់តែជាក់ស្ដែង និងមានប្រសិទ្ធភាព។

leftcenterrightdel
លោកស្រី Pham Tran Thanh Thao ជូនពរនិងជូនផ្ដាដល់កម្មាភិបាល និងបុគ្គលិកនៃស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំនៅទីក្រុងហូជីមិញ (រូបថត៖ hcmcpv.org.vn)

លោក សុខ ដារ៉េត អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ បញ្ជាក់ថា ការអភិវឌ្ឍរបស់កម្ពុជាមានការជួយគាំទ្រប្រកបដោយប្រសិទ្ធភាពរបស់បក្ស រដ្ឋ និងប្រជាជនវៀតណាម។ លោកសន្យាថា ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំនៅទីក្រុងហូជីមិញនឹងពង្រីកលទ្ធផលដែលទទួលបាន ធ្វើឲ្យបានល្អនូវតួនាទីជាស្ពានតភ្ជាប់ទំនាក់ទំនងរវាងកម្ពុជាជាមួយទីក្រុងហូជីមិញ និងមូលដ្ឋាននានារបស់វៀតណាម ចូលរួមចំណែកជម្រុញទំនាក់ទំនងជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងកម្ពុជា និងវៀតណាម ឲ្យកាន់តែអភិវឌ្ឍ៕

បកប្រែដោយ Thuy Anh