ក្រុមហ៊ុន Metfone និងធនាគារ MB Cambodia គឺជាសហគ្រាសពីរដែលមានទុនវិនិយោគពីវៀតណាមបានធ្វើអាជីវកម្មនៅកម្ពុជាក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក។

leftcenterrightdel
តំណាងក្រុមហ៊ុន Metfone និងធនាគារ MB Cambodia ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ (រូបថត៖ vov.vn)

ឆ្លងកាត់រយៈពេល ១០ ឆ្នាំដែលធ្វើសហប្រតិបត្តិការជាមួយគ្នា សហគ្រាសទាំងពីរនេះបានជួយគាំទ្រគ្នាទៅវិញទៅមកក្នុងការលើកកម្ពស់គុណភាពផលិតផល និងផ្ដល់សេវាកម្មកាន់តែប្រសើរជូនប្រជាជនកម្ពុជា ជម្រុញការធ្វើអាជីវកម្មកាន់តែស៊ីជម្រៅនិង​ទូលាយនៅទីផ្សារកម្ពុជា។

ថ្លែងក្នុងឱកាសនេះ លោក Vu Quang Minh ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា រំពឹងថា នៅពេលខាងមុខ ដោយមានទំនាក់ទំនងកាន់តែជិតស្និទ្ធ សហគ្រាស Metfone និង MB Cambodia នឹងបន្តអភិវឌ្ឍខ្លាំងក្លា និងរួមវិភាគទានថែមទៀតក្នុងការអភិវឌ្ឍវិបុលភាពរបស់ព្រះរាជាណាចក្រកម្ពុជា នាពេលខាងមុខ ដែលបង្ហាញពីទំនាក់ទំនងសហប្រតិបត្តិការល្អប្រសើររវាងប្រទេសទាំងពីរវៀតណាម-កម្ពុជា៕

បកប្រែដោយ Thuy Anh