leftcenterrightdel
នាវានៃកងទ័ពជើងទឹករបស់ប្រទេសទាំងពីរធ្វើការយាមល្បាត (រូបថត៖ baohaiquanvietnam.vn)

ការយាមល្បាតរួមលើកនេះ មានការចូលរួមពីនាវាលេខ ២៥៣ នៃតំបន់លេខ ៥ កងទ័ពជើងទឹកប្រជាជនវៀតណាម និងនាវាលេខ ១១៤៤ ចំណុះកងទ័ពជើងទឹកនៃកងយោធពលខេមរភូមិន្ទ។ ការយាមល្បាតរួមលើកនេះរួមមានការហ្វឹកហាត់អំពីការស្វែងរក និងជួយសង្គ្រោះ ការបង្ក្រាបប្រឆាំងចោរសមុទ្រ ការរត់ពន្ធ និងជនអន្តោប្រវេសខុសច្បាប់ ក៏ដូចជាការជួញដូគ្រឿងញៀន អាវុធ និងជាតិផ្ទុះខុសច្បាប់។ល។

ដោយមានការរៀបចំយ៉ាងហ្មត់ចត់ និងសហការយ៉ាងជិតស្និទ្ធ ហេតុនេះហើយការល្បាតរួមលើកទី៦២ បានបញ្ចប់ប្រកបដោយជោគជ័យ រួមចំណែករក្សាសន្តិសុខ និងស្ថិរភាពនៅតំបន់ដែនទឹកប្រវត្តិសាស្ត្រ វៀតណាម-កម្ពុជា៕

បកប្រែដោយ Thuy Anh