ថ្លែងក្នុងទិវា លោក សុខ ដារ៉េត អគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងហូជីមិញ បានឲ្យដឹងថា នេះជាលើកទី២៣ ដែលរៀបចំទិវាវប្បធម៌ខ្មែរក្រោមប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ”។ នេះក៏ជាឱកាសសម្រាប់និស្សិតកម្ពុជានៅទីក្រុងហូជីមិញជួបជុំប្រាស្រ័យគ្នា។

leftcenterrightdel
ការសម្ដែងមួយក្នុងទិវា (រូបថត៖ sggp.org.vn)

ទីក្រុងហូជីមិញមាននិស្សិតកម្ពុជាប្រមាណ ២០០ នាក់ដែលកំពុងសិក្សានៅសាលាមួយចំនួន។ ទិវាវប្បធម៌ជាតិក៏ជាឱកាសសម្រាប់និស្សិតកម្ពុជាជួបជុំ ធ្វើម្ហូបអាហារតាមប្រពៃណីខ្មែរ និងលេងកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មី នាកណ្ដាលខែមេសាជិតដល់នេះ។

ទិវាវប្បធម៌ជាតិគឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំរបស់ប្រជាជនខ្មែរដែលបានរៀបចំឡើងពីឆ្នាំ១៩៩៩ ដល់ឆ្នាំ២០០៦ មក ដោយកំណត់យកថ្ងៃទី៣ ខែមីនា៕

បកប្រែដោយ Thuy Anh