ក្នុងរយៈពេលកន្លងមក គណៈប្រតិបត្តិការសមាគមខ្មែរ - វៀតណាម ខេត្តកំពត រួមជាមួយស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ បានអំពាវនាវសប្បុរសជនដែលជាអាណិកជនវៀតណាម ជួយគាំទ្រ និងអនុវត្តគម្រោងសាងសង់ផ្ទះប្រជុំជីវភាព និងថ្នាក់រៀនភាសាវៀតណាម - ខ្មែរ ដែលមានផ្ទៃដី  ២៨៥ ម៉ែត្រការ៉េ ជាកន្លែងជួបជុំ និងរៀនសូត្រសម្រាប់សហគមន៍អាណិកជនវៀតណាមក្នុងតំបន់។

leftcenterrightdel
ពិធីបើកការដ្ឋានសាងសង់ផ្ទះសហគមន៍សម្រាប់អាណិកជនវៀតណាមនៅខេត្តកំពត (រូបថត៖ nhandan.com.vn)

លោក Hoang Duc Ha ប្រធានសមាគមខ្មែរ - វៀតណាម ខេត្តកំពត បានចែករំលែកថា ជាច្រើនឆ្នាំកន្លងមក សហគមន៍អាណិកជនវៀតណាមដែលរស់នៅនៅទីនេះ តែងតែមានស្មារតីអភិរក្សអត្តសញ្ញាណវប្បធម៌ជាតិ និងឆ្ពោះទៅរកមាតុភូមិជានិច្ច។ សំណង់នេះមានសារៈសំខាន់ណាស់ ជាកន្លែងជួបជុំ និងរៀនសូត្រភាសាវៀតណាម - ខ្មែរ សម្រាប់សហគមន៍អាណិកជនវៀតណាម។

នាព្រឹកថ្ងៃដដែល ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម តំណាងស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ ក៏បានផ្តល់អំណោយតេតជូនក្រុមគ្រួសារអាណិកជនវៀតណាមដែលជួបការលំបាកចំនួន ៥០ គ្រួសារក្នុងតំបន់ផងដែរ៕

បកប្រែដោយ Huyen Trang