leftcenterrightdel
ពិធីបើកឆ្នាំសិក្សាថ្មីបានរៀបចំឡើងស្របតាមបទប្បញ្ញត្តិស្តីពីការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 របស់ក្រសួងសុខាភិបាលកម្ពុជា (រូបថត៖ vov.vn)

អញ្ជើញថ្លែងនៅក្នុងពិធីនេះ លោក Chau Van Chi ប្រធានសមាគមមិត្តភាពខ្មែរ - វៀតណាម បានចែករំលែកនូវការលំបាករបស់គ្រូបង្រៀន និងសិស្សានុសិស្សនៃសាលាបឋមសិក្សា Tan Tien ក្នុងរយៈកន្លងមកនេះ ព្រមទាំងលើកទឹកចិត្តដល់កូនសិស្សឱ្យចូលឆ្នាំសិក្សាថ្មីពោរពេញទៅដោយក្តីសប្បាយរីករាយ។ ក្រៅពីកិច្ចខិតខំប្រឹងប្រែងក្នុងការសិក្សារៀនសូត្រ សិស្សានុសិស្សគួរតែយកចិត្តទុកដាក់ចំពោះការលើកស្ទួយការរៀនភាសាវៀតណាមឲ្យបានស្ទាត់ជំនាញដើម្បីស្រូបយកបាននូវវប្បធម៌ប្រពៃណី និងទំនៀមទម្លាប់របស់វៀតណាម រួមចំណែករក្សានូវអត្តាសញ្ញាណវប្បធម៌របស់សហគមន៍អាណិកជនវៀតណាមនៅកម្ពុជា។

leftcenterrightdel
តំណាងស្ថានទូតវៀតណាមនៅកម្ពុជា និងសមាគមខ្មែរ - វៀតណាម ផ្តល់អំណោយជូនសិស្សានុសិស្សឆ្នើម (រូបថត៖ vov.vn)

យោងតាមស្ថិតិរបស់ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា បច្ចុប្បន្នមានសិស្សានុសិស្សដើមកំណើតវៀតណាមប្រមាណ ៦,៥០០ នាក់ កំពុងសិក្សានៅសាលារដ្ឋក្នុងប្រទេសកម្ពុជា ដែលកើនឡើង ៤០ ភាគរយបើប្រៀបធៀបទៅនឹងរយៈពេល ២ ឆ្នាំកន្លងមក៕

បកប្រែដោយ Thanh Cong