ខេត្តបាត់ដំបង ដែលត្រូវបានគេចាត់ទុកថាជាជង្រុកស្រូវតាំងពីច្រើនសតវត្សរ៍មកហើយនៅក្នុងប្រទេសកម្ពុជា បច្ចុប្បន្នជាកន្លែងរស់នៅរបស់អាណិកជនវៀតណាមរាប់ពាន់នាក់។ នៅក្នុងបរិយាកាសនៃសេចក្តីអំណរ ពួកគេបានចែករំលែកជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំកម្ពុជា អំពីសមិទ្ធិផលលើវិស័យសេដ្ឋកិច្ច សង្គម និងនយោបាយរបស់វៀតណាមក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ក្រោមការដឹកនាំបស់បក្ស និងរដ្ឋ ជាពិសេសវៀតណាមបានការពារ និងគ្រប់គ្រងការរីករាលដាលនៃជំងឺ Covid-19 បានយ៉ាងល្អ ដែលបង្កើតចំណាប់អារម្មណ៍ និងទំនុកចិត្តខ្ពស់សម្រាប់មិត្តអន្តរជាតិ។

leftcenterrightdel
លោក Le Tuan Khanh អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបង ថតរូបជាមួយអាណិកជនវៀតណាមនៅកម្ពុជា ដែលចូលរួមពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំ ២០២១ នៅស្ថានអគ្គកុងស៊ុល (រូបថត៖ vnanet.vn)

លោក Tran Van Bao ប្រធានសមាគមខ្មែរ - វៀតណាមខេត្តបាត់ដំបង បានចែករំលែកថា “អាណិកជនវៀតណាមរំពឹងថា តាមរយៈមហាសន្និបាតលើកទី១៣ របស់បក្ស បក្សនិងរដ្ឋនឹងមានគោលនយោបាយជាក់ស្តែងជាច្រើន និងគាំទ្រដល់ប្រជាជន ជាពិសេសបញ្ហាច្បាប់។ នាពេលថ្មីៗនេះ យើងបានបោះជំហានមួយដើម្បីទទួលបានការស្នាក់នៅស្របច្បាប់នៅក្នុងប្រទេសកម្ពុជា ប៉ុន្តែវានៅមានកម្រិតនៅឡើយ។ យើងសង្ឃឹមថាតាមរយៈមហាសន្និបាត បក្សនឹងមានគោលនយោបាយជាច្រើនទៀត ដើម្បីជួយអាណិកជនវៀតណាមឱ្យស្នាក់នៅស្របច្បាប់នៅប្រទេសកម្ពុជា ដើម្បីធានាជីវភាពរស់នៅ ក៏ដូចជាការសិក្សាសម្រាប់កុមារ និងចូលរួមវិភាគទានជាច្រើនដល់ប្រទេសនិងមាតុភូមិនាពេលអនាគត”។

ក្រៅពីគោលបំណងចង់ឲ្យស្ថាប័នការទូតវៀតណាមលើកកម្ពស់ប្រសិទ្ធភាពនៃការគាំពារប្រជាពលរដ្ឋ និងយកចិត្តទុកដាក់គាំទ្រដល់អាណិកជនវៀតណាមក្នុងការថែរក្សាប្រពៃណីវប្បធម៌វៀតណាមនៅបរទេសនោះ អាណិកជនវៀតណាមជាច្រើនក៏រំពឹងថានឹងមានគោលនយោបាយសេដ្ឋកិច្ចក្នុងស្រុក និងគម្រោងនានាដើម្បីគាំទ្រអាណិកវៀតណាមនៅកម្ពុជា។ លោក Tran Ba Binh (អាយុ ៦៤ ឆ្នាំ ជាអាណិកជនវៀតណាមនៅខេត្តបាត់ដំបង) បានមានប្រសាសន៍ថា “បំណងប្រាថ្នារបស់អាណិកជនវៀតណាមគឺ នៅពេលខាងមុខ មហាសន្និបាតលើកទី ១៣ របស់បក្ស នឹងមានគោលនយោបាយផ្តល់អាទិភាព និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាជននៅឯបរទេស អភិវឌ្ឍវិស័យសេដ្ឋកិច្ច ចូលរួមចំណែកដល់ការអភិវឌ្ឍរបស់ប្រទេសជាតិ”។

អ្នកគ្រូ Le Thi Thuy Linh (អាយុ ៣៧ ឆ្នាំ ជាអាណិកជនវៀតណាមនៅខេត្តសៀមរាប) សម្តែងនូវសេចក្តីសង្ឃឹមថា មហាសន្និបាតលើកទី១៣ របស់បក្ស នឹងមានគោលនយោបាយគាំទ្រសម្រាប់ប្រជាជនចូលរួមសកម្មភាព និងកម្មវិធីសហគមន៍កាន់តែច្រើនបន្ថែមទៀត ក៏ដូចជាគាំទ្រការអប់រំរបស់ជំនាន់ក្រោយ ដើម្បីធ្វើការសមាហរណកម្មជាមួយពិភពលោក។

leftcenterrightdel
លោក Le Tuan Khanh អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបង អបអរសាទរអាណិកជនវៀតណាមនៅកម្ពុជាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំ២០២១ (រូបថត៖ vnanet.vn)

យោងតាមអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបង លោក Le Tuan Khanh បានឲ្យដឹងថា នៅក្នុងសន្និសីទឆ្នាំ ២០២០ ស្តីពីការប្រមូលមតិរបស់សហគមន៍អាណិកជនវៀតណាមនៅខេត្តចំនួន ៦ នៅភាគពាយ័ព្យនៃប្រទេសកម្ពុជា (រួមមានខេត្តបាត់ដំបង សៀមរាប ឧត្តរមានជ័យ បន្ទាយមានជ័យ ពោធិសាត់ និងប៉ៃលិន) ទៅលើសេចក្តីព្រាងឯកសារដែលបានដាក់ជូនមហាសន្និបាតលើកទី ១៣ របស់បក្ស ប្រតិភូទាំងឡាយបានពិភាក្សាជាមួយគ្នា និងផ្តល់មតិអំពីស្ថានភាពអភិវឌ្ឍន៍របស់ប្រទេសជាតិ។

អាណិកជនវៀតណាមនៅកម្ពុជាតែងតែតាមដាន និងសប្បាយរីករាយចំពោះសមិទ្ធិផលដែលវៀតណាមសម្រេចបាននាពេលបច្ចុប្បន្ន។ ពួកគេមានគោលបំណងថា បន្ទាប់ពីមហាសន្និបាតលើកទី១៣ បក្សនឹងលើកឡើងគោលការណ៍ គោលនយោបាយជាក់ស្តែងនិងមានប្រសិទ្ធភាពបន្ថែមទៀត ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អាណិកជនវៀតណាម និងអង្គភាពអាជីវកម្មបន្តធ្វើពាណិជ្ជកម្ម និងរស់នៅក្នុងប្រទេសសាមី ចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសជាតិ។

leftcenterrightdel
ទិដ្ឋភាពនៃពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំ ២០២១ នៅស្ថានអគ្គកុងស៊ុលបាត់ដំបង (រូបថត៖ vnanet.vn)

ក្នុងរយៈពេលឆ្នាំកន្លងមក ជោគជ័យក្នុងកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាត បានចូលរួមចំណែកក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងប្រពៃណីរវាងវៀតណាមនិងកម្ពុជា ដែលឆ្លុះបញ្ចាំងពីការដឹកជញ្ជូនជំនួយគ្រឿងសម្ភារៈបរិក្ខាពេទ្យ និងស្បៀងអាហារ ពោរពេញទៅដោយមនោសញ្ចេតនា និងទាន់ពេលវេលានោះ មិនត្រឹមតែសម្រាប់ប្រជាជនប្រទេសមិត្តប៉ុណ្ណោះទេ ថែមទាំងសម្រាប់អាណិកជនវៀតណាមនៅកម្ពុជាទៀតផង៕

បកប្រែដោយ Huyen Trang