មហាសន្និបាតបានជ្រើសរើសគណៈប្រតិបត្តិនីតិកាលទី៣ អាណត្តិ ២០២១ - ២០២៦ ដែលរួមមានសមាជិកចំនួន ២៥ នាក់។ លោក Vo Mich ត្រូវបានជ្រើសរើសជាប្រធានសមាគម។

leftcenterrightdel
ទិដ្ឋភាពនៃមហាសន្និបាត (រូបថត៖ vnanet.vn)

នាពេលខាងមុខ សមាគមមិត្តភាពវៀតណាម - កម្ពុជា ខេត្ត Dak Nong នឹងបន្តសម្របសម្រួលជាមួយមន្ទីរ ស្ថាប័ន គណៈកម្មាធិការបក្ស អាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធ ដើម្បីលើកកម្ពស់ការឃោសនា និងការអប់រំដល់សមាជិកសមាគម និងប្រជាជន ជាពិសេសប្រជាជននៅតំបន់ព្រំដែនអំពីទំនាក់ទំនងប្រពៃណីសាមគ្គីភាព និងមិត្តភាពរវាងប្រទេសទាំងពីរ វៀតណាម-កម្ពុជា និយាយរួម និងរវាងខេត្ត Dak Nong និងខេត្តមណ្ឌលគីរី និយាយដោយឡែក។

សមាគមមិត្តភាពវៀតណាម - កម្ពុជា ខេត្ត Dak Nong នឹងបន្តរក្សា និងពង្រឹងបន្ថែមទៀតនូវសកម្មភាពសួរសុខទុក្ខ និងអបអរសាទរដល់សមាគមមិត្តភាពកម្ពុជា - វៀតណាម និយាយដោយឡែក អាជ្ញាធរដែនដី និងប្រជាជនខេត្តមណ្ឌលគីរីនិយាយរួម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីរបស់ប្រជាជនកម្ពុជា  ព្រមទាំងអំពាវនាវដល់អង្គភាពអាជីវកម្ម និងសប្បុរសជន បង្កើនការជួយគាំទ្រខាងសម្ភារៈ និងស្មារតីសម្រាប់អាណិកជនវៀតណាមក្រីក្រដែលកំពុងរស់នៅនៅខេត្តមណ្ឌលគីរី។

នាពេលខាងមុខ សមាគមមិត្តភាពវៀតណាម - កម្ពុជា ខេត្ត Dak Nong បន្តសហការជាមួយប៉ុស្តិ៍ការពារព្រំដែន ក្នុងការផ្សព្វផ្សាយ និងអនុវត្តវិធានការនានា ដើម្បីបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 និងជំងឺឆ្លងផ្សេងៗទៀត ដល់ប្រជាជនក្នុងតំបន់ព្រំដែន ជាពិសេសជនរួមជាតិភាគតិច៕

បកប្រែដោយ Huyen Trang