leftcenterrightdel
ប្រតិភូចូលរួមហ្វឹកហ្វឺនការប្រើផែនទីឌីជីថលនៅលើកុំព្យូទ័រ និងស្មាតហ្វូន

បន្ទាប់ពីប្រគល់ផែនទីឋានលេខាព្រំដែនគោកវៀតណាម - កម្ពុជា ខ្នាត ១/២៥,០០០  អ្នកបច្ចេកទេសផែនទីនៃក្រសួងធនធានធម្មជាតិ និងបរិស្ថានបានរៀបចំតំឡើង និងណែនាំពីការប្រើប្រាស់ផែនទីឌីជីថលលើកុំព្យូទ័រ និងស្មាតហ្វូន ហើយហ្វឹកហ្វឺនការប្រើផែនទីនៅលើទីតាំងជាក់ស្តែងសម្រាប់កម្មាភិបាល យុទ្ធជន និងបុគ្គលិកដែលប្រើប្រាស់ផែនទីដោយផ្ទាល់ក្នុងការបំពេញបេសកកម្មនៅតំបន់ព្រំដែន។

ផែនទីឋានលេខាព្រំដែនគោក វៀតណាម-កម្ពុជា គឺលិខិតតូបករណ៍ច្បាប់ - បច្ចេកទេសដែលបង្ហាញយ៉ាងពេញលេញនូវសមិទ្ធិផលនៃការខ័ណ្ឌសីមាបោះបង្គោលព្រំដែនគោកនៃប្រទេសទាំងពីរ ជាផ្នែកសំខាន់មួយដែលមិនអាចញែកដាច់ពីគ្នាបាននៃពិធីសារខ័ណ្ឌសីមាព្រំដែនគោករវាងសាធារណរដ្ឋសង្គមនិយមវៀតណាម និងព្រះរាជាណាចក្រកម្ពុជាដែលបានចុះហត្ថលេខានៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ និងចូលជាធរមានចាប់ពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០។ ផែនទីឋានលេខាព្រំដែនពោលខាងលើត្រូវបានរៀបចំបោះពុម្ព និងបិទភ្ជាប់ ដោយយោងតាមលក្ខណៈវិនិច្ឆ័យបច្ចេកទេសខ្ពស់បំផុតអំពីផែនទីនៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ ដែលធានាបាននូវភាពត្រឹមត្រូវ សត្យានុម័ត ដោយវៀតណាម និងកម្ពុជាបានឯភាពគ្នាអញ្ជើញអ្នកម៉ៅការអន្តរជាតិ និងចុះហត្ថលេខាលើកិច្ចសន្យាជាមួយក្រុមហ៊ុន NIRAS Mapping A / S របស់ប្រទេសដាណឺម៉ាកដើម្បីផលិត។

ផែនទីឋានលេខា រួមជាមួយលិខិតតូបករណ៍ច្បាប់ចំនួនពីរដែលបានចុះហត្ថលេខានៅឆ្នាំ ២០១៩ និងប្រព័ន្ធបង្គោលព្រំដែនស្អាតទំនើប ជាសមិទ្ធិផលដ៏ធំធេងដែលប្រទេសទាំងពីរវៀតណាម - កម្ពុជាសម្រេចបានបន្ទាប់ពីការចរចាជាង ៣៦ ឆ្នាំ ក្នុងស្មារតីសុច្ឆន្ទៈ និងប្រកបដោយការស្ថាបនា រួមទាំងការសម្របសម្រួលប្រកបដោយភាពរលូនលើគ្រប់ដំណាក់កាលរវាងអ្នកជំនាញព្រំដែននៃប្រទេសទាំងពីរ៕

បកប្រែដោយ Duy Hoan