នៅក្នុងជំនួប លោក សុខ ដារ៉េត អគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងហូជីមិញបានថ្លែងអំណរគុណចំពោះបក្ស រដ្ឋាភិបាល អតីតអ្នកជំនាញនិងកងទ័ពស្ម័គ្រចិត្តវៀតណាមដែលជួយប្រជាជនកម្ពុជាវាយផ្តួលរំលំរបបប្រល័យពូជសាសន៍។

leftcenterrightdel
លោក សុខ ដារ៉េត ជូនផ្កាដល់លោកឧត្តមសេនីយ៍ទោ Trieu Xuan Hoa អតីតមេបញ្ជាការយោធភូមិភាគទី៧ និងលោកTruong Minh Nhut ប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជាទីក្រុងហូជីមិញ (រូបថត៖ vnanet.vn)

យោងតាមលោក សុខ ដារ៉េត បានឲ្យដឹងថា បច្ចុប្បន្ននេះ កម្ពុជា និងវៀតណាមតែងតែរួមដំណើរ និងជួយគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាក្នុងតំបន់ និងលើពិភពលោក និងសហប្រតិបត្តិការក្នុងការអភិវឌ្ឍសេដ្ឋកិច្ច។ ទោះបីរងផលប៉ះពាល់ដោយជំងឺរាតត្បាត Covid-19 ក៏ដោយក៏ទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងកម្ពុជានិងវៀតណាមនៅតែទទួលបានសមិទ្ធិផលជាច្រើន។

ក្នុងឱកាសនេះ លោក សុខ ដារ៉េត ក៏បានថ្លែងអំណរគុណចំពោះស្ថាប័ន មន្ទីនានារបស់ទីក្រុងហូជីមិញ និងសម្ព័ន្ធអង្គការមិត្តភាពទីក្រុងហូជីមិញដែលបានជួយស្ថានអគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងហូជីមិញបំពេញល្អនូវភារកិច្ចរបស់ខ្លួន ដែលរួមចំណែកពង្រឹងនិងពង្រីកចំណងមិត្តភាពរវាងប្រទេសទាំងពីរ។ លោកមានបំណងចង់ជម្រុញថែមទៀតនូវការផ្សព្វផ្សាយនិងការអប់រំឲ្យជំនាន់វ័យក្មេងនៃប្រទេសទាំងពីរដើម្បីចូលរួមចំណែកពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។

លោក Truong Minh Nhut ប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជាទីក្រុងហូជីមិញបានសង្កត់ធ្ងន់ថា ជំនួបសំណេះសំណាលនេះក៏ជាឱកាសរំលឹកឡើងវិញនូវការលះបង់យ៉ាងធំធេងរបស់កងទ័ពស្ម័គ្រចិត្តវៀតណាមនៅកម្ពុជា និងចងចាំជានិច្ចនូវគុណូបការៈរបស់ប្រជាជនកម្ពុជាដែលបានជួយគាំទ្រកងទ័ពស្ម័គ្រចិត្ដ និងអ្នកជំនាញការវៀតណាមនៅពេលបំពេញកាតព្វកិច្ចអន្តរជាតិនៅទឹកដីកម្ពុជា។ ថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរបាននិងកំពុងពង្រឹងនិងពង្រីកលើគ្រប់វិស័យដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពរបស់ប្រទេសទាំងពីរ៕

បកប្រែដោយ Thuy Anh