leftcenterrightdel
ថ្នាក់​ដឹក​នាំ​នៃ​មហាវិទ្យាល័យនគរបាលប្រជាជនលេខ ១  ប្រគល់សញ្ញាបត្រជូនសិក្ខាកាមទាំងឡាយ (រូប​ថត៖ cand.com.vn)

នៅក្នុងពិធីនេះ សិក្ខាកាម  Heng Thearith តាងនាមសិក្ខាកាមទាំងឡាយបានចែករំលែកនូវ​អនុស្សាវរីយ៍ដ៏ជ្រាលជ្រៅជាច្រើនក្នុងអំឡុងពេលសិក្សានៅមហាវិទ្យាល័យនគរបាលប្រជាជនលេខ១។ ក្ដីស្រឡាញ់រាប់អាន សាមគ្គីភាពអន្តរជាតិ ហើយនឹងចំណេះដឹងដែលទទួលបាននៅវៀតណាមនឹងជាធនធានដ៏មានតំលៃដែលជួយសិក្ខាកាមយ៉ាងច្រើនក្នុងការបំពេញភារកិច្ចប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនៅកម្ពុជា។

leftcenterrightdel
ថ្នាក់ដឹក​នាំនៃមហាវិទ្យាល័យនគរបាលប្រជាជនលេខ១ ប្រគល់វត្ថុអនុស្សាវរីយ៍ជូនតំណាងអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ (រូប​ថត៖ cand.com.vn)
leftcenterrightdel
តំណាងសិក្ខាកាមប្រគល់វត្ថុអនុស្សាវរីយ៍ជូនសាលា (រូប​ថត៖ cand.com.vn)

លោកវរសេនីយ៍ឯក Nguyen Thanh Long បានមានប្រសាសន៍ថា៖ បន្ទាប់ពីសិក្សាអស់រយៈពេល ៤ ឆ្នាំ ក្នុងនោះមានរយៈពេល ១ ឆ្នាំរៀនភាសាវៀតណាម សិក្ខាកាមទាំងអស់ត្រូវបានបំពាក់នូវចំណេះដឹងមូលដ្ឋាន និងតាមមុខជំនាញ ហើយ​បានទៅទស្សនាស្វែងយល់ពីបទពិសោធន៍នៅតាម​បណ្តាអង្គភាពនគរបាលមូលដ្ឋាន និងតំបន់ប្រវត្តិសាស្ត្ររបស់ប្រទេសវៀតណាម។ បញ្ចប់វគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមចំនួន ១០០% ត្រូវបានប្រគល់សញ្ញាបត្រ និងប័ណ្ណសរសើរដោយមានលទ្ធផលល្អក្នុងការសិក្សា។ ទន្ទឹមនឹងនេះ លោកវរសេនីយ៍ឯក Nguyen Thanh Long សង្ឃឹម​ថា សិក្ខាកាមទាំងអស់នឹងអនុវត្តចំណេះដឹងដែលបានសិក្សានៅប្រទេសវៀតណាមឱ្យបានល្អដើម្បីបម្រើប្រទេសកម្ពុជា ហើយនិង​ជាស្ពានតភ្ជាប់ចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងកម្លាំងនគរបាលនៃប្រទេសទាំងពីរនិយាយដោយឡែក  និងប្រជាជននៃប្រទេសទាំងពីរនិយាយរួម...

leftcenterrightdel
ប្រតិភូទាំងឡាយ​ និងសិក្ខាកាមថតរូបជុំគ្នា (រូប​ថត៖ cand.com.vn)

លោក ថាន់ វុទ្ធី កុងស៊ុល  តំណាងស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញបានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងគ្រូបង្រៀននៃសាលាដែលបានជួយ​សិក្ខាកាមសម្រេច​ការសិក្សា​បាន​យ៉ាង​ល្អ។ ជាមួយគ្នានេះ លោកសង្ឃឹមថា នាពេលខាងមុខសាលានឹងបន្តជួយបណ្តុះបណ្តាលវគ្គសិក្សាថ្មីសម្រាប់ក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា។

នេះជាវគ្គបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្ររងជាលើកដំបូងដែល​សាលា​បានចាត់តាំងអនុវត្តតាមការប្រគល់ភារកិច្ចពីក្រសួងនគរបាលវៀតណាម​ដោយផ្អែកលើផែនការសហប្រតិបត្តិការឆ្នាំ២០១៦ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម៕

បកប្រែដោយ Duy Hoan