ក្នុងឱកាសនេះ ថ្នាក់ដឹកនាំសមាគមមិត្តភាព វៀតណាម-កម្ពុជា នៅទីក្រុងហូជីមិញ បានអបអរសាទរទិវាបុណ្យឯករាជ្យជាតិ និងបានចាត់ទុកថា ក្នុងរយៈពេល ៦៧ ឆ្នាំកន្លងព្រះរាជាណាចក្រកម្ពុជាបានទទួលសមិទ្ធិផលដ៏ធំធេងលើវិស័យជាច្រើន។ វៀតណាម និងកម្ពុជា គឺជាប្រទេសជិតខាង និងមានទំនាក់ទំនងមិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការល្អប្រសើរ សាមគ្គីភាព ជួយគាំទ្រគ្នាទៅវិញទៅមកក្នុងការតស៊ូរំដោះ និងកសាងប្រទេសជាតិ។

leftcenterrightdel
ប្រតិភូចូលរួមពិធី

លោក សុខ ដារ៉េត អគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្ដីសប្បាយរីករាយដោយការអភិវឌ្ឍយ៉ាងល្អនៃទំនាក់ទំនងភាពជាអ្នកជិតខាង មិត្តភាពជាប្រពៃណី កម្ពុជា-វៀតណាម ដែលត្រូវបានពូនជ្រំ ពង្រឹងនិងពង្រីកដោយថ្នាក់ដឹកនាំបក្ស រដ្ឋ និងប្រជាជននៃប្រទេសទាំងពីរ។ នៅឆ្នាំ២០២០ ទោះបីកម្ពុជា និងវៀតណាម ទទួលរងផលប៉ះពាល់ដោយការរីករាលដាល Covid-19 និងគ្រោះមហន្តរាយធម្មជាតិក៏ដោយ ក៏ប៉ុន្តែថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរនៅតែផ្លាស់ប្ដូរ ពិភាក្សាការងារ សួរសុខទុក្ខ និងជួយគ្នាទៅវិញទៅមកក្នុងការទប់ទល់នឹងជំងឺ Covid-19 និងជំនះផលវិបាកដោយគ្រោះមហន្តរាយធម្មជាតិ៕

បកប្រែដោយ Thuy Anh