leftcenterrightdel
តំណាងថ្នាក់ដឹកនាំយោធភូមិភាគទី ៧ ប្រគល់ប្រាក់ជំនួយ​ជានិមិត្តរូបជូន​អង្គភាពកម្ពុជា

ក្រោយរយៈពេល ១៩ ឆ្នាំ ក្រុមជំនាញស្វែងរកនិងប្រមូលអដ្ឋិធាតុយុទ្ធជនពលីនៃយោធភូមិភាគទី ៧ កងទ័ពប្រជាជនវៀតណាមបានស្វែងរក ជីកគាស់  ប្រមូល និងធ្វើមាតិភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនចំនួន ៩,៩៤២ អដ្ឋិធាតុ។ ថ្នាក់ដឹកនាំនៃយោធភូមិភាគទី ៧ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងបណ្ដាយោធភូមិភាគ នៃកងយោធពលខេមរភូមិន្ទដែលបានបង្កលក្ខណៈងាយស្រួលចំពោះក្រុមជំនាញនៃយោធភូមិភាគ ៧ ក្នុងការបំពេញភារកិច្ចរបស់ខ្លួន។ តាមការគ្រោង ក្រោយការរាតត្បាត Covid-19 ត្រូវបានគ្រប់គ្រង ហើយបានការអនុញ្ញាតពីគណៈកម្មការជំនាញនៃរដ្ឋាភិបាលទាំង ២ នោះ យោធភូមិភាគទី ៧ នឹងបន្តបញ្ជូនក្រុមស្វែងរកនិងប្រមូលអធ្ឋិធាតុយុទ្ធជនពលីវៀតណាមទៅកម្ពុជាដើម្បីបន្តអនុវត្តបេសកកម្មរបស់ខ្លួន៕

បកប្រែដោយ Duy Hoan