យោងតាមសេចក្តីក្រាបបង្គំទួលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០១៩ ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានឡាយព្រះហស្តលេខាលើ ព្រះរាជក្រិត្យ ប្រោសព្រះរាជទានជាកិច្ចបច្ឆាមរណៈនូវគ្រឿងឥស្សរិយយស សហមេត្រី ថ្នាក់មហាសេរីវឌ្ឍន៍ ចំពោះសពឧត្តមសេនីយ៍ត្រី Hoang The Thien ដែលជារង្វាន់ដ៏ថ្លៃថ្នូបំផុតរបស់ព្រះរាជាណាចក្រកម្ពុជាជូនចំពោះជនបរទេសដែលមានការចូលរួមវិភាគទានដ៏ធំធេង និងសំខាន់ក្នុងការកសាង ពង្រឹង និងអភិវឌ្ឍទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ។ ជាពិសេស ការចូលរួមវិភាគទានសំខាន់ៗ​របស់សពឧត្តមសេនីយ៍ត្រី Hoang The Thien ក្នុងអំឡុងពេលអនុវត្តកាតព្វកិច្ចអន្តរជាតិដើម្បីជួយបដិវត្តកម្ពុជានៅដំណាក់កាល១៩៧៨-១៩៨២។ នេះជាលើកដំបូងដែលព្រះរាជាណាចក្រកម្ពុជាបានប្រកាសទម្រង់ការប្រោសព្រះរាជទានជាកិច្ចបច្ឆាមរណៈនូវគ្រឿងឥស្សរិយយស សហមេត្រី ថ្នាក់មហាសេរីវឌ្ឍន៍ ជូនជនបរទេសដែលបានចូលរួមវិភាគទានយ៉ាងធំធេងចំពោះប្រទេស និងប្រជាជន​កម្ពុជា។

leftcenterrightdel
លោក សុខ ដារ៉េត អគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជានៅទីក្រុងហូជីមិញ ប្រគល់គ្រឿងឥស្សរិយយសសហមេត្រីថ្នាក់មហាសេរីវឌ្ឍន៍ជូនគ្រួសារសពឧត្តមសេនីយ៍ត្រី Hoang The Thien

ក្នុងឱកាសនេះដែ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានប្រគល់ជូនគ្រួសារ និងអគាអនុស្សាវរីយ៍របស់លោកឧត្តមសេនីយ៍ត្រី Hoang The Thien នូវកន្ត្រកផ្កា និងអាំងស៊ីងរំលឹកខួបលើកទី ៤០ នៃទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ប៉ុល ពត (៧-មករា-១៩៧៩ / ៧-មករា-១៩៩៩) ដើម្បីថ្លែងអំណរគុណចំពោះសពឧត្តមសេនីយ៍ Hoang The Thien ក្នុងបុព្វហេតុរំដោះប្រទេសជាតិ និងពង្រឹងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរវៀតណាម និងកម្ពុជា៕

បកប្រែដោយ Duy Hoan