អញ្ជើញចូលរួមពិធីជូនអំណោយមានតំណាងស្ថានទូតវៀតណាមប្រចាំកម្ពុជា និងថ្នាក់ដឹកនាំសមាគមខ្មែរ-វៀត​ណាម​នៅកម្ពុជា រួមទាំងថ្នាក់ដឹកនាំធនាគារ Sacombank ផងដែរ។

leftcenterrightdel
លោក Le Van Ron អគ្គនាយករងធនាគារ Sacombank ប្រគល់អំណោយជូន​ប្រជាជនមាន​ដើមកំ​ណើត​វៀតណាម​នៅទីស្នាក់ការសមាគមខ្មែរ - វៀតណាម (រូបថត៖ Vietnam+)

ក្នុងឱកាសនេះ អំណោយចំនួន ១០០ កញ្ចប់ ត្រូវបានប្រគល់ជូនគ្រួសារមានដើមកំណើតវៀតណាមដែលមានជីវភាពរស់នៅជួបការលំបាកដែលកំពុងរស់នៅតាមខ័ណ្ឌ សង្កាត់នានានៃរាជធានីភ្នំពេញ។ ក្នុងអំណោយនី​មួយ​ៗ​ រួមមានសាច់ប្រាក់ អង្ករ និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត។

តាងនាមសហគមន៍ជនខ្មែរមានដើមកំណើតវៀតណាមនៅកម្ពុជា លោក Chau Van Chi ប្រធានសមាគមខ្មែរ - វៀតណាមនៅកម្ពុជាបានថ្លែងអំណរគុណចំពោះការយកចិត្ដទុកដាក់របស់ធនាគារ Sacombank សហគ្រាស និងអង្គការមហាជនវៀតណាមដែលបានយកចិត្តទុកដាក់ និងជួយឧបត្ថម្ភដល់ជនខ្មែរមានដើមកំណើតវៀតណាមនៅប្រទេសកម្ពុជា។

លោក Le Van Ron អគ្គនាយករងធនាគារ Sacombank បានជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណី ២០២០ ដល់​ជន​ខ្មែរដើមកំណើតវៀតណាមដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា និងចែករំលែកការលំបាករបស់បងប្អូននៅ​ពេល​រស់នៅឆ្ងាយពីស្រុកកំណើត៕

បកប្រែដោយ Pham Diep