leftcenterrightdel
ថ្នាក់ដឹកនាំស្រុក Chu Prong  បានជូនអំណោយដល់កងកម្លាំងការពារព្រំដែននិងប្រជាជននៅឃុំយ៉ាងទុង  (រូបថត៖ bienphong.com.vn)

សកម្មភាពនេះ សំដៅបន្តកសាងទំនាក់ទំនងអ្នកជិតខាងល្អមិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនិងស្ថិតស្ថេរយូរអង្វែងរវាងរដ្ឋាភិបាលនិងប្រជាជននៃប្រទេសទាំងពីរនិយាយរួមហើយរវាងអាជ្ញាធរមូលដ្ឋាន កងកម្លាំងការពារព្រំដែននិងប្រជាជននៅសងខាងព្រំដែននិយាយដោយឡែក រួមចំណែកក្នុងការអនុវត្តល្អនៃកិច្ចការគ្រប់គ្រងនិងការពារព្រំដែន ការប្រយុទ្ធប្រឆាំងនឹងបទល្មើស រួមទាំងការចែករំលែកបទពិសោធន៍និងជួយគ្នាក្នុងការផលិត ការរក្សាសណ្តាប់ធ្នាប់និងសន្តិសុខ ការកសាងខ្សែព្រំដែនប្រកបដោយសន្តិភាពមិត្តភាពនិងកិច្ចសហប្រតិបត្តិការដើម្បីការអភិវឌ្ឍដូចគ្នា។

leftcenterrightdel
កម្មាភិបាលនិងប្រជាជននៅឃុំ Ia Mo និង យ៉ាងទុង អញ្ជើញទៅទស្សនាបង្គោលព្រំដែនលេខ ៤០ (រូបថត៖ bienphong.com.vn)

 

នៅក្នុងជំនួប អង្គភាពនានាបានផ្សព្វផ្សាយឯកសារច្បាប់ដែល ទាក់ទងនឹងបញ្ហាព្រំដែន សន្ធិសញ្ញានិងកិច្ចព្រមព្រៀងពាក់ព័ន្ធដែលបានចុះហត្ថលេខាដោយរដ្ឋាភិបាលនៃប្រទេសទាំងពីរ ព្រមទាំងឃោសនាអំពីប្រពៃណីនៃទំនាក់ទំនងសហប្រតិបត្តិការរវាងខេត្ត Gia Lai និងខេត្តរតនគិរី ក្នុងរយៈពេលកន្លងមក៕

បកប្រែដោយ Pham Diep