leftcenterrightdel
បញ្ជាការដ្ឋានយោធាខេត្ត Binh Duong ប្រគល់​អំ​ណោយ​ជូន​ភាគីមិត្ត​ (រូប​ថត៖ bao​quan​khu7.com.vn)

 

នៅតំបន់ប្រតិបត្តិការសឹករងខេត្តកណ្តាល ភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពីការរក្សាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ពង្រឹងវិស័យសន្តិសុខនិងការពារជាតិ។ ខ្លឹមសារនៃការចុះហត្ថលេខារួមមាន ការផ្លាស់ប្តូរព័ត៌មាន ការចែករំលែកបទពិសោធន៍ ការសម្របសម្រួលក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មគ្រប់ប្រភេទ  សកម្មភាពផ្លាស់ប្តូរគណៈប្រតិភូ កិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍសេដ្ឋកិច្ចពាណិជ្ជកម្ម  សុខាភិបាល ពេទ្យយោធា ជំនួយមនុស្សធម៌ សកម្មភាពជួយសង្គ្រោះ និងការផ្លាស់ប្តូរវប្បធម៌ ការសំដែងសិល្បៈ ការប្រកួតកីឡា។ ឯនៅខេត្តក្រចេះ ភាគីទាំងពីរបានផ្លាស់ប្តូរព័ត៌មានស្តីពីលទ្ធផលនៃភារកិច្ចយោធា ការពារជាតិនៅឆ្នាំ ២០១៩ និងទិសដៅសម្រាប់ឆ្នាំបន្តបន្ទាប់។

leftcenterrightdel
 
leftcenterrightdel
ការពិនិត្យសុខភាពនិងចែកថ្នាំដល់ប្រជាជន

កិច្ចសហប្រតិបត្តិការមិត្តភាព និងការចែករំលែករវាងបញ្ជាការដ្ឋានយោធាខេត្ត Binh Duong និងតំបន់ប្រតិបត្តិការសឹករងខេត្តកណ្តាល និងខេត្តក្រចេះក្នុងបំណងបង្កើនការយោគយល់គ្នា និងការជឿទុកចិត្តគ្នាទៅវិញទៅមក រួមចំណែកក្នុងការថែរក្សាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សង្គម  បង្កើតបរិយាកាសអំណោយផលសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម និងពង្រឹងវិស័យការពារជាតិ និងសន្តិសុខរវាងខេត្តទាំងពីរនិងរវាងប្រទេសទាំងពីរវៀតណាម - កម្ពុជា៕

បកប្រែដោយ Duy Hoan