បន្ទាប់ពីវគ្គសិក្សានីមួយៗ ក្រៅពីចំណេះដឹងផ្នែកវប្បធម៌ និងភាសាវៀតណាមជាមូលដ្ឋាននោះ អ្វីៗដែលពួកគេពាំនាំទៅស្រុកកំណើតវិញគឺចំណាប់អារម្មណ៍ល្អអំពីមនោសញ្ចេតនា ភាពកក់ក្តៅ ការយកចិត្តទុកដាក់ពីសំណាក់កម្មាភិបាល គ្រូបង្រៀន បុគ្គលិក និងយុទ្ធជននៃអង្គភាព ៨៧១ - ដែលជា “ បេសកជន”នៃចំណងមិត្តភាព ដោយបានរួមចំណែកដល់ការរឹតបន្តឹងថែមទៀតនូវសាមគ្គីភាពអន្តរជាតិរវាងកងទ័ពប្រជាជនវៀតណាម និងកងទ័ពនៃប្រទេសដទៃទៀត។

leftcenterrightdel
អ្នកគ្រូនៃអង្គភាព ៨៧១ បង្រៀនភាសាវៀតណាមឲ្យសិក្ខាកាមយោធាកម្ពុជា

 

ក្តីស្រឡាញ់រាប់អានគ្នាជាបងប្អូនដ៏ជ្រាលជ្រៅ និងមនោសញ្ចេតនាគ្រូ និងសិស្សប្រកបដោយពោរពេញ

ថ្ងៃដំបូងនៃសប្តាហ៍នៃវគ្គរៀនភាសាវៀតណាម ៨ សិក្ខាកាមយោធាឡាវនៃជំនាន់ទី ២០ ដែលត្រូវបានបង្រៀនដោយលោកស្រីវរសេនីយ៍ទោ អ្នកគ្រូ Vu Thi Tuyet អនុប្រធានក្រុមគ្រូបង្រៀនភាសាវៀតណាមនៃអង្គភាព ៨៧១ នោះ ទទួលបានការយកចិត្តទុកដាក់ជាពិសេសរបស់សិក្ខាកាម។ មុននឹងចូលដល់មេរៀនថ្មី  អ្នកគ្រូ Tuyet តែងតែបង្ហាញស្នាមញញឹមរួសរាយរាក់ទាក់ដល់សិក្ខាកាមអន្តរជាតិ ហើយបន្ទាប់មកទើបតែពិនិត្យមើលមេរៀនចំពោះម្នាក់ៗ។ ក្នុងករណីអ្នកណានៅតែមានភាពឆ្ងល់និងមិនច្បាស់នោះ អ្នកនាងបានពន្យល់យ៉ាងយកចិត្តទុកដាក់។ ជាមួយនឹងការទទួលខុសត្រូវនិងមនោសញ្ចេតនា ពិសេសចំពោះសិក្ខាកាមអន្តរជាតិទាំងនោះ ការបង្រៀនម្តងៗមិនត្រឹមតែគឺការបង្រៀនភាសាវៀតណាមប៉ុណ្ណោះទេ ថែមទាំងលើកកម្ពស់មុខមាត់ និងផ្សព្វផ្សាយអំពីទឹកដី និងមនុស្សជាតិវៀតណាមផងដែរ។

នាពេលថ្មីៗនេះដែរក្នុងឱកាសអបអរសាទរខួបលើកទី ៧០ នៃទិវាកងទ័ពស្ម័គ្រចិត្តនិងអ្នកជំនាញយោធាវៀតណាមនៅប្រទេសឡាវ (ថ្ងៃទី ៣០ ខែតុលា) គ្រូបង្រៀនគ្រប់រូបនៃអង្គភាព ៨៧១ បានចំណាយពេលជាច្រើននិយាយអំពីចំណងមិត្តភាព និងសាមគ្គីភាពពិសេសនៃប្រទេសយើងទាំង ៣ គឺវៀតណាម - ឡាវ - កម្ពុជានិយាយរួម និងរវាងប្រទេសវៀតណាម - ឡាវ និយាយដោយឡែក ព្រមទាំងគ្រូៗនៅទីនេះមិនដែលភ្លេចនិយាយពីភាពស្រដៀងវប្បធម៌គ្នារវាងប្រទេសទាំងបី រួមទាំងរូបភាពដ៏រស់រវើក និងទាក់ទាញអំពីទំនាក់ទំនងនៃប្រទេសទាំង៣។  ក្រៅពីការចែករំឡែកចំណេះដឹងផ្នែកភាសាវៀតណាម ដល់សិក្ខាកាម គ្រូៗនៃអង្គភាពតែងតែកំណត់ថា កម្មាភិបាលនិងគ្រូនីមួយៗធ្វើជាស្ពានដើម្បីរួមចំណែកកសាងចំណងសាមគ្គីភាពជិតស្និទ្ធរវាងប្រទេសទាំងបីវៀតណាម - ឡាវ - កម្ពុជា” ។

កាន់តែស្វែងយល់អំពីការងាររបស់គ្រូៗនៅអង្គភាព ៨៧១ នោះ យើងខ្ញុំកាន់តែយល់ដឹងថែមច្រើនចំពោះស្មារតីទទួលខុស និងការលះបង់ដែលពួកគេបានផ្តល់ ដល់សិក្ខាកាមអន្តរជាតិ។ ដើម្បីពង្រឹងគុណភាពនៃការបង្រៀន និងការរៀនសូត្រ គ្រូៗនៃអង្គភាព ៨៧១ ត្រូវបានរៀនភាសាឡាវ ភាសាខ្មែរដោយខ្លួនឯងដើម្បីសម្រាលបានការពឹងផ្អែកលើការបកប្រែខណៈបង្រៀនភាសាវៀតណាមផង និងបង្កើតភាពស្និទ្ធស្នាល និងភាពរួសរាយរាក់ទាក់ជាមួយសិក្ខាកាមអន្តរជាតិផង។

លើសពីនេះទៅទៀតដើម្បីបង្កើតចំណងមិត្តភាពជិតស្និទ្ធរវាងលោកគ្រូ អ្នកគ្រូ និងសិក្ខាកាម មនោសញ្ចេតនាក្នុងនាមជាបងប្អូនក្នុងដំណើរការសិក្សា ធ្វើការងារនោះ គណៈកម្មាធិការបក្ស និងបញ្ជាការដ្ឋានអង្គភាព ៨៧១ តែងតែធ្វើការបញ្ជ្រៀបដល់កម្មាភិបាល គ្រូបង្រៀន បុគ្គលិក យុទ្ធជនទាំងអស់នៃអង្គភាពត្រូវតែចូលរួម យ៉ាងរាកទាក់ជាមួយសិក្ខាកាមអន្តរជាតិត្រូវយល់និងគោរពតាមទំនៀមទំលាប់ជាប្រពៃណីរបស់មិត្ត។ បង្ហាញនូវអាកប្បកិរិយាប្រកបដោយភាពត្រឹមត្រូវ សមស្រប និងយកចិត្តទុកដាក់យ៉ាងខ្ពស់ក្នុងការជួបប្រាស្រ័យទាក់ទងជាមួយមិត្ត។ មេបញ្ជាការគ្រប់លំដាប់ថ្នាក់ត្រូវតែយល់និងក្តាប់ឲ្យបានច្បាស់ពីការលំបាកឧបសគ្គក៏ដូចជាគំនិតនិងបំណងប្រាថ្នាសមស្របរបស់សិក្ខាកាមដើម្បីមានដំណោះស្រាយភ្លាមៗ។

ជាមួយនឹងគោលការណ៍ណែនាំ និងរាល់វិធានការប្រកបដោយប្រសិទ្ធភាពទាំងនេះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះគុណភាពនៃការបង្រៀន និងការរៀនភាសាវៀតណាមនៅអង្គភាព ៨៧១ ត្រូវបានកែលម្អដោយឥតឈប់ឈរ សិក្ខាកាម ១០០% មានលក្ខណវិនិច្ឆ័យគ្រប់គ្រាន់ ដើម្បីចូលសិក្សានៅតាមបណ្តាសាលាយោធាវៀតណាមដែលក្នុងនោះមានជាង ៨០% បានបញ្ចប់ការសិក្សាដោយទទួលបានលទ្ធផលល្អប្រសើរនិងឆ្នើម។

"ជួយមិត្ត គឺជួយខ្លួនឯង"

ចាប់ពីឆ្នាំ ២០១៦ រហូតមកដល់ពេលនេះ បេសកកម្ម របស់អង្គការ ៨៧១ ទទួលបានការអភិវឌ្ឍថ្មីដោយពីការទទួលខុសត្រូវក្នុងការគ្រប់គ្រង ការបណ្តុះបណ្តាលភាសាវៀតណាមសម្រាប់សិក្ខាកាមឡាវប៉ុណ្ណោះ តែឥឡូវនេះអង្គភាពត្រូវបានទទួលភារកិច្ចឱ្យគ្រប់គ្រងនិងបណ្តុះបណ្តាលភាសាវៀតណាមសម្រាប់សិក្ខាកាមនៃកងយោធពលខេមរភូមិន្ទកម្ពុជាទៀតផង។ ជាពិសេសនៅក្នុងវគ្គសិក្សា ៣ ចុងក្រោយនេះ ចំនួននេះកំពុងកើនឡើងតាមលំដាប់ឆ្នាំមុនខ្ពស់ជាងឆ្នាំបន្ទាប់។ ខណៈប្រព័ន្ធសម្ភារៈបរិក្ខារ របស់អង្គភាពនៅតែមានការលំបាកខ្លះ ផ្នែកខ្លះមិនទាន់បំពេញបានតាមតម្រូវការនៃភារកិច្ចដែលកាន់តែច្រើនឡើងដូចសព្វថ្ងៃនេះ។

ទោះជាយ៉ាងណាក៏ដោយ គោលនយោបាយជាប់លាប់របស់គណៈកម្មាធិការបក្ស និងមេបញ្ជាការអង្គភាព ៨៧១ គឺត្រូវតែម្ចាស់ការក្នុងការជំនះលើរាល់ការលំបាក និងបញ្ហាប្រឈម ហើយមិនថាក្នុងកាលៈទេសៈណាក៏ដោយត្រូវតែផ្តល់អាទិភាពខ្ពស់បំផុតដល់សិក្ខាកាមអន្តរជាតិ។ ពិភាក្សាជាមួយលោកវរសេនីយ៍ឯក Nguyen The Trung មេបញ្ជាការអង្គភាព ៨៧១ យើងបានដឹងថា មុនពេលទទួលសិក្ខាកាមថ្មី អង្គភាពសុទ្ធតែបានធ្វើការ ពិនិត្យយ៉ាងលម្អិត និងពង្រឹងលើគ្រប់ជ្រុងជ្រោយលើប្រព័ន្ធបន្ទប់រៀន និងកន្លែងស្នាក់ ធានាបាននូវប្រព័ន្ធភ្លើងបំភ្លឺគ្រប់គ្រាន់ ម៉ាស៊ីនត្រជាក់ ទឹកពិសា។ល។

បន្ថែមពីនេះដោយមានការយកចិត្តទុកដាក់ និងការវិនិយោគពីថ្នាក់លើអង្គភាពក៏បានសាងសង់ ប្រព័ន្ធសួនផ្កា កន្លែងហាត់ប្រាណ  បន្ទប់ល្ខោនអន្តរជាតិសម្រាប់បម្រើដល់សិក្ខាកាម។ គណៈកម្មាធិការបក្ស និងមេបញ្ជាការអង្គភាពក៏មានការយកចិត្តទុកដាក់ជាពិសេសក្នុងការពិនិត្យសុខភាព ការព្យាបាល និងថែទាំសុខភាពដល់សិក្ខាកាមអន្តរជាតិ។

“ចាកចេញពីក្រុមគ្រួសារ និងស្រុកកំណើតជាបណ្តោះអាសន្នដើម្បីទៅសិក្សានៅប្រទេសវៀតណាម ប៉ុន្តែយើងខ្ញុំមិនមានជួបការលំបាករ ឬ ឧបសគ្គអ្វីឡើយ។ នៅទីនេះយើងខ្ញុំត្រូវបានលើកទឹកចិត្តដោយមិត្តវៀតណាមដែលត្រូវបានបង្កើតលក្ខខណ្ឌល្អបំផុតចាប់ពីកន្លែងស្នាក់នៅ ការរស់នៅឧបករណ៍សម្រាប់ការសិក្សា និងធ្វើការ។ល។ មនោសញ្ចេតនារបស់មិត្តវៀតណាមជូនចំពោះយើងគឺកក់ក្តៅនិងរួសរាយរាក់ទាក់ដូចជាសមាជិកក្នុងគ្រួសារដែរ”។ នេះគឺជាចំណាប់អារម្មណ៍របស់លោកអនុសេនីយ៍ឯក Somphon Sisumang ប្រធានវគ្គរៀនភាសាវៀតណាមថ្នាក់ទី ៨ និងជាសិក្ខាកាមយោធាឡាវ (ជំនាន់ទី ២០) ដែរ។

វាមិនត្រឹមតែជាចំណាប់អារម្មណ៍របស់លោកអនុសេនីយ៍ឯក Somphon Sisumang ប៉ុណ្ណោះទេ ប៉ុន្តែនៅពេលដែលយើងខ្ញុំបានជួបជាមួយសិក្ខាកាមកម្ពុជាយើងក៏ទទួលបានការឆ្លើយតបជាវិជ្ជមានពីមិត្តកម្ពុជាទាក់ទងនឹងការទទួល និងការបម្រើល្អៗ​ពីកម្មាភិបាល និងបុគ្គលិកនៃអង្គភាព ៨៧១ ផងដែរ។ ជាពិសេសនៅថ្ងៃបុណ្យចូលឆ្នាំថ្មី ឬបុណ្យរំលឹកថ្ងៃជ័យជំនះ ៧-១; បុណ្យចូលឆ្នាំប្រពៃណីខ្មែរជាដើម ក៏ដូចជាបណ្តាពិធីបុណ្យធំៗរបស់ឡាវ Bun Pimay; Koud Song kane... គណៈកម្មាធិការបក្ស និងថ្នាក់ដឹកនាំអង្គភាពទាំងអស់បានរៀបចំពិធីអបអរសាទរនិងស្វាគមន៍ស្របតាមទំនៀមទម្លាប់របស់មិត្ត។ នេះគឺជាឱកាសដើម្បីផ្សាភ្ជាប់មនោសណ្ចេតនា ការចែករំលែកបទពិសោធន៍ និងក៏បានបង្ហាញពីក្តីស្រឡាញ់ ការទទួលខុសត្រូវរបស់កងទ័ពប្រជាជនវៀតណាមចំពោះសិក្ខាកាមអន្តរជាតិនិយាយរួម  និងចំពោះសិក្ខាកាមយោធានៃប្រទេសឡាវ និងកម្ពុជានិយាយដោយឡែក រួមចំណែករឹតចំណងមិត្តភាព សាមគ្គីភាពរវាងកងទ័ព និងប្រជាជនវៀតណាម ឡាវ និងកម្ពុជា៕

បកប្រែដោយ Minh Trung