leftcenterrightdel
ការសម្តែងរបស់ក្រុមសិល្បៈនៃប្រទេសកម្ពុជា (រូប​ថត៖ vnanet.vn)

ការសម្តែងសិល្បៈនេះគឺជាព្រឹត្តិការណ៍មួយស្ថិតក្នុងក្របខ័ណ្ឌ នៃសប្តាហ៍វប្បធម៌កម្ពុជានៅវៀតណាម ឆ្នាំ២០១៩។ នេះជាសកម្មភាពសំខាន់មួយសំដៅអនុវត្តផែនការសហប្រតិបត្តិការលើវិស័យវប្បធម៌ និងសិល្បៈសម្រាប់ដំណាក់កាល ២០១៨-២០២២ រវាងវៀតណាម និងកម្ពុជា។ កម្មវិធីនេះក្នុងគោលបំណងផ្សព្វផ្សាយពីវប្បធម៌របស់ប្រទេសកម្ពុជាដល់ប្រជាជនវៀតណាម ហើយជម្រុញសកម្មភាពជួបប្រាស្រ័យ និងកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ និងសិល្បៈ  រួមទាំងរឹតចំណងសាមគ្គីភាព មិត្តភាព រវាងប្រជាជនវៀតណាម និងប្រជាជនកម្ពុជា ក៏ដូចជាទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី ដែលមានពីយូរលង់មករវាងប្រទេសទាំងពីរ៕

បកប្រែដោយ Duy Hoan