leftcenterrightdel
តំណាងអ្នកសារព័ត៌មានវ័យក្មេង យុវជន និងនិស្សិតវៀតណាមនិងកម្ពុជាទស្សនានៅមជ្ឈមណ្ឌលសារព័ត៌មានទីក្រុងហូជីមិញ

 

កិច្ចពិភាក្សានេះមានការចូលរួមពីប្រតិភូជាង ២០០ នាក់ដែលជាអ្នកសារព័ត៌មានវ័យក្មេង យុវជន និងនិស្សិតមកពីខេត្តជាប់ព្រំដែនវៀតណាមនិងកម្ពុជា។ នៅក្នុងកិច្ចពិភាក្សានោះ តំណាងទីភ្នាក់ងារសារព័ត៌មាន និងយុវជននៃប្រទេសទាំងពីរបានថ្លែងសុន្ទរកថាលើបញ្ហាជាច្រើនទាក់ទងនឹងស្ថានភាពនៃសកម្មភាពសារព័ត៌មានទាំងឱកាស និងបញ្ហាប្រឈមរបស់អ្នកសារព័ត៌មានវ័យក្មេងចំពោះនិន្នាការ​ធ្វើសមាហរណកម្ម និងបដិវត្តន៍ឧស្សាហកម្ម ៤.០។ ប្រតិភូនៃភាគីទាំងពីរក៏បានចែករំលែកអំពីការបង្កើនតួនាទីរបស់អ្នកសារព័ត៌មានវ័យក្មេងនិងយុវជន ក៏ដូចជាបទពិសោធន៍ក្នុងការឃោសនា កសាងទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណីរ កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិតស្ថេរយូរអង្វែងវាងវៀតណាម និងកម្ពុជា៕

បកប្រែដោយ Duy Hoan