ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា និងឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប។

leftcenterrightdel
ធម្មយាត្រានេះសរុបចំណាយពេលអស់១៨ថ្ងៃនៅក្នុងប្រទេសទាំង៥ ចាប់ផ្ដើមចេញដំណើរដំបូងពីប្រទេសថៃ ហើយមកបិទបញ្ចប់កម្មវិធីនៅប្រទេសកម្ពុជា (រូប​ថត៖ vietnamnet.vn)

ព្រឹត្តិការណ៍ធម្មយាត្រាព្រះពុទ្ធសាសនាលើកទី២ ក្នុងប្រទេសទាំង៥ តំបន់ទន្លេមេគង្គ រួមមានថៃ ឡាវ វៀតណាម មីយ៉ាន់ម៉ា និងកម្ពុជា ចាប់ផ្ដើមចេញដំណើរដំបូងពីប្រទេសថៃនៅថ្ងៃទី១៤ ខែតុលា។

ធម្មយាត្រានេះសរុបចម្ងាយប្រហែល២៤០០ គីឡូម៉ែត្រ ចាប់ផ្ដើមចេញដំណើរដំបូងពីវត្ត Prathatphangau  ខេត្ត Chiang Rai នៃប្រទេសថៃ ហើយឆ្ពោះទៅទីរួមស្រុក Tachileik នៃប្រទេសមីយ៉ាន់ម៉ា បន្ទាប់មកឆ្លងកាត់ប្រទេសឡាវឆ្ពោះទៅខេត្ត Dien Bien  នៃប្រទេសវៀតណាម  ហើយត្រលប់មកខេត្ត Luang Prabang និងវៀងច័ន្ទ នៃប្រទេសឡាវ  និងបិទបញ្ចប់កម្មវិធីនៅប្រទេសកម្ពុជា។ នេះជាលើកទី ២ ហើយដែលកម្មវិធីត្រូវបានរៀបចំឡើងក្នុងបំណេងរឹតចំណងសម្ព័ន្ធភាពនៃសាសនិកក្នុងអនុតំបន់ទន្លេមេគង្គឱ្យកាន់តែស្អិតល្មួតខ្លាំងឡើងថែមទៀត៕

បកប្រែដោយ Duy Hoan