leftcenterrightdel
ភ្ញៀវដែលមកដល់អាកាសយានដ្ឋានអន្តរជាតិដាណាំង (រូបថត៖ vov.vn)

ជើងហោះហើរត្រង់នេះបានតភ្ជាប់មជ្ឈមណ្ឌលទេសចរណ៍ទាំងពីរនៃប្រទេសកម្ពុជា និងវៀតណាម ដោយឆ្លើយតបនឹង​តម្រូវការដែលកំពុងកើនឡើងនៃភ្ញៀវទេសចរនៃប្រទេសទាំងពីរ។ ទន្ទឹមនឹងនេះបានបញ្ជាក់ថាវៀតណាមតែងតែជាគោលដៅរបស់ប្រជាជនកម្ពុជាក្នុងការដើរលេងកម្សាន្ត  ទិញឥវ៉ាន់ និងព្យាបាលជំងឺជាដើម។

ផ្លូវហោះហើរ ភ្នំពេញ-ដាណាំងនេះ នឹងប្រតិបត្តិការហោះហើរចំនួន ៥ លើកក្នុង ១ សប្តាហ៍ (ថ្ងៃអង្គារ ថ្ងៃព្រហស្បតិ៍ ថ្ងៃសុក្រ ថ្ងៃសៅរ៍ និងថ្ងៃ​អាទិត្យ) ចាប់ពីថ្ងៃទី ២៧ ខែតុលាដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៩ និងកើនឡើងដល់ ៧ ជើងហោះហើរក្នុងមួយសប្តាហ៍ (រៀងរាល់ថ្ងៃ) ដែលចាប់ផ្តើមពីថ្ងៃទី១ ខែមករា ឆ្នាំ២០២០ ខាងមុខ ។ ពេលវេលាហោះហើរចេញដំណើរពីភ្នំពេញនៅម៉ោង ១៣និង៣០នាទី និងទៅដល់ដាណាំងនៅម៉ោង១៤និង៥០នាទី។ ហើយពេលវេលាហោះហើរចេញដំណើរពីដាណាំងនៅម៉ោង ១៥ និង ៤០ នាទី និងទៅដល់ភ្នំពេញនៅម៉ោង ១៧៖០០ ៕

បកប្រែដោយ Duy Hoan