leftcenterrightdel
ពិធីចុះហត្ថលេខាលើបទប្បញ្ញត្តិស្តីពីការចងសម្ព័ន្ធមេត្រីភាពរវាងភូមិ Bia និងភូមិភិ (រូបថត៖ baogialai.com.vn)

នៅក្នុងពិធីនោះ ភាគីទាំងពីរបានអនុម័ត្តលើខ្លឹមសារនៃបទប្បញ្ញត្តិស្តីពីការចងសម្ព័ន្ធមេត្រីភាពរវាង ភូមិ Bia និងភូមិភិ ដែលក្នុងនោះ ភាគីទាំងពីរបានឯកភាពលើខ្លឹមសារ និងវិធានការនានាដើម្បីលើកកម្ពស់ទំនាក់ទំនងរវាងជនជាតិ និងញាតិសន្ដានដែលមានពីយូរលង់មកហើយរវាងប្រជាជននៅសងខាងព្រំដែន រួមគ្នាកសាងព្រំដែនវៀតណាម - កម្ពុជា ប្រកបដោយសន្តិភាព មិត្តភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍។

leftcenterrightdel
គ្រូពេទ្យនៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Gia Lai ពិនិត្យសុខភាពឲ្យ​ប្រ​ជា​ជន​កម្ពុជា​ (រូបថត៖ baogialai.com.vn)

ក្នុងឱកាសនេះ ក្រុមគ្រូពេទ្យនៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Gia Lai បានធ្វើការពិនិត្យសុខភាព ផ្តល់ថ្នាំដោយឥតគិតថ្លៃ និងប្រគល់អំណោយជូនគណៈប្រតិភូនៃភាគីកម្ពុជាដែលអញ្ជើញមកចូលរូមពិធី៕

បកប្រែដោយ Duy Hoan