លោកវរសេនីយ៍ឯក Nguyen Van Than នាយករងនៃបណ្ឌិតសភាយុទ្ធសាស្រ្តយោធាបានវាយតម្លៃថា ដោយមានការខិតខំប្រឹងប្រែងដោយឥតឈប់ឈររបស់គ្រូបង្រៀន សិក្ខាកាម និងស្ថាប័នសមត្ថកិច្ច វគ្គហ្វឹកហាត់បានបញ្ចប់ដោយជោគជ័យ និងមានគុណភាពល្អ។ លោករំពឹងថា នាយទាហាននៃកងយោធពលខេមរភូមិន្ទនឹងប្រើប្រាស់ចំណេះដឹងក្នុងវគ្កហ្វឹកហាត់នេះដើម្បីបំពេញល្អភារកិច្ចរបស់ខ្លួន។

leftcenterrightdel
ថ្នាក់ដឹកនាំបណ្ឌិតសភាយុទ្ធសាស្រ្តយោធាវៀតណាមជូនវិញ្ញាបនបត្របញ្ចប់ការសិក្សាឲ្យសិក្ខាកាម

ក្នុងរយៈពេលមួយខែនៃវគ្គហ្វឹកហាត់ មន្ត្រីនៃមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្រ្តយោធាកងយោធពលខេមរភូមិន្ទបានសិក្សានិងស្រាវជ្រាវប្រធានបទទ្រឹស្តីយុទ្ធសាស្រ្តយោធាចំនួន១០ ព្រមទាំងទៅទស្សនកិច្ចនៅអង្គភាពទ័ពមួយចំនួននៅយោធភូមិភាគទី១ តាមរយៈនោះរួមចំណែកបង្កើនការយល់ដឹង ពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរវាងកងទ័ព និងប្រជាជននៃប្រទេសទាំងពីរវៀតណាម - កម្ពុជា៕

បកប្រែដោយ Thanh Cong