leftcenterrightdel
កងកម្លាំងការពារព្រំដែនវៀតណាមនិងកម្ពុជារៀបចំពិធីគោរពទង់ជាតិនៅបង្គោលព្រំដែនលេខ ២៧៥ (រូបថត៖ thanhnien.vn)

ជួយសង្គ្រោះជីវិតមនុស្សពីរជំនាន់

នៅឆ្នាំ ១៩៧៧ លោកស្រី Men Vi អាយុ ១៥ ឆ្នាំបានឃើញផ្ទាល់ភ្នែកពួក ប៉ុល ពត វាយប្រហារទៅលើផ្នូកខ្សាច់នៅដងទន្លេ Bac Dai (ឥឡូវជាទន្លេ Tac Truc ស្ថិតនៅក្នុងភូមិ Tac Truc ឃុំ Nhon Hoi ស្រុក An Phu ខេត្ដ An Giang ប្រទេសវៀតណាម) និងបាញ់កាំភ្លើងទៅប៉ុស្ដិ៍ការពារព្រំដែន Bac Dai (ឥឡូវជាប៉ុស្ដិ៍ការពារព្រំដែន Nhon Hoi) ហើយបានពួនស្ទាក់ចាប់ពង្រត់ប្រជាជនវៀតណាម។ នៅចុងឆ្នាំ ១៩៧៧ ទាហានប៉ុលពត បានបង្ខំឲ្យយើងខ្ញុំត្រូវបោះចោលលំនៅដ្ឋានវាលស្រែ។ ខណៈដែលយុវជនមួយចំនួនស្ថិតនៅអាយុធ្វើការត្រូវពួកគេបង្ខំឲ្យសាងសង់កសិដ្ឋានយោធាដែលមានឈ្មោះ​ថា “កសិដ្ឋានធ្វើស្រែចំការ” ធ្វើការផងនិងត្រៀមប្រយុទ្ធជាមួយប្រទេសវៀតណាមផង”។ លោកស្រី Men Vi ចង់ចាំថា “ទាំងអស់គ្នាត្រូវរស់នៅប្រមូលផ្តុំដូចក្នុងពន្ធនាគារ។ ការបង្អត់អាហារនិងភេសជ្ជៈ។ អ្នកណាមិនព្យាយាមធ្វើការនឹងត្រូវគេវាយធ្វើបាប សូម្បីតែពួកគេធ្វើទារុណកម្មរហូតដល់ស្លាប់។ ជាច្រើនដងហើយដែលយើងខ្ញុំត្រូវលាក់ហូបក្តាមនិងកង្កែបរសដើម្បីមានកម្លាំង។

leftcenterrightdel
ក​ម្មាភិបាលប៉ុស្ដិ៍ការពារព្រំដែន Nhon Hoi ជួយឧបត្ថម្ភទឹកប្រាក់ដល់លោកស្រី Men Vi និងកូនប្រុស Sau Ly Hua (រូបថត៖ thanhnien.vn)

 

ជីវិតដូចជាសុបិន្តអាក្រក់របស់លោកស្រីនិងអ្នកស្រុកអង្គរបូរីពិតជាបានបញ្ចប់នៅដើមខែមករាឆ្នាំ១៩៧៩ ពេលដែលកងកំលាំង​នគរបាលប្រជាជន (ឥឡូវជាកងទ័ពការពារព្រំដែន) ខេត្ដ An Giang បានសហការជាមួយកម្លាំងស្រួចនិងកម្លាំងមូលដ្ឋានបើកការវាយប្រហារទៅលើខ្មាំងដើម្បីកាន់កាប់ឡើងវិញនូវខ្សែព្រំដែន រហូតដល់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ១៩៧៩ ព្រំដែនខេត្ដ An Giang ត្រូវបានរំដោះទាំងស្រុង។ ក្នុងចំណោមប្រជាជនដែលត្រឡប់មកស្រុកកំណើតវិញនៅតាមសងខាងព្រំដែនមានគ្រួសារលោកស្រី Men Vi។

ជួយមិត្ដដែលមិនស្ទាក់ស្ទើរ

លោកឧត្តមសេនីយ៍ត្រី Nguyen Hoai Phuong មេបញ្ជាការរងកងទ័ពការពារព្រំដែនដែលធ្វើការនៅការិយាល័យទាក់ទងបរទេសទទួលបន្ទុកការងារនៅខ្សែព្រំដែនវៀតណាម-កម្ពុជា មកធ្វើការនៅអង្គភាពកងទ័ពការពារព្រំដែនខេត្ដ An Giang ដោយទទួលតំណែងជាមេបញ្ជាការរង ហើយបន្ទាប់មកបានធ្វើជាមេបញ្ជាការកងទ័ពការពារព្រំដែនខេត្ដ Tay Ninh។ ក្នុងឱកាសបុណ្យនានានៃកម្ពុជា គាត់បានទៅទីក្រុងហូជីមិញដើម្បីអំពាវនាវឲ្យបុគ្គលនិងសហគ្រាសចូលរួមជួយឧបត្ថម្ភដល់គ្រួសារមានជីវភាពរស់នៅជួបការលំបាកនៅតំបន់ព្រំដែនកម្ពុជា។

ពីទំនាក់ទំនងជិតស្និទ្ធនេះនៅពេលដែលគាត់ជាមេបញ្ជាការកងទ័ពពារព្រំដែនខេត្ត Tay Ninh គាត់បានលើកស្នើ ហើយទទួលបានការយល់ព្រមពីថ្នាក់ដឹកនាំក្រសួងការពារប្រទេសក្នុងការរៀបចំកម្មវិធី "ជួបជុំប្រាស្រ័យមិត្តភាពព្រំដែនវៀតណាម - កម្ពុជា" រវាងកងទ័ពការពារព្រំដែនខេត្ដ Tay Ninh ជាមួយស្នងការដ្ឋាននគរបាលខេត្ដស្វាយរៀងពីថ្ងៃទី ២៨ ដល់ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០១៦ នៅខេត្ដ Tay Ninh។ កម្មវិធីនេះត្រូវបានរៀបចំឡើងជាលើកដំបូងបានរឹតបន្ដឹងចំណងមិត្ដភាព សាមគ្គីភាពរវាងអាជ្ញាធរ ប្រជាជននិងកងកំលាំងការពារព្រំដែននៃប្រទេសទាំងពីរ។ កម្មវិធីក៏ជួយជំរុញការសម្របសម្រួល ការគ្រប់គ្រងព្រំដែននិងការគ្រប់គ្រងជនអន្តោប្រវេសន៍ ព្រមទាំងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម រួមចំណែកក្នុងការកសាងព្រំដែនប្រកបដោយសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍន៍... លោកឧត្តមសេនីយ៍ត្រី Nguyen Hoai Phuong បានចែករំលែកថា “ចង់បានសន្តិភាពត្រូវតែរក្សាសុខសន្ដិភាព និងមិត្តភាពជាប្រពៃណីរវាងអាជ្ញាធរកងកំលាំងប្រដាប់អាវុធនិងប្រជាជននៅតាមសងខាងព្រំដែន”។

មិនទុកឲ្យបណ្ដាអនុភាពអមិត្ដបំបែកបំបាក់ទំនាក់ទំនងមិត្តភាពវៀតណាម - កម្ពុជា

នារសៀលថ្ងៃទី ២៧ ខែសីហានៅខេត្ត An Giang លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមបានទទួលស្វាគមន៍គណៈប្រតិភូកម្ពុជាមកចូលរួមកម្មវិធីជួបប្រាស្រ័យមិត្តភាពព្រំដែនវៀតណាម-កម្ពុជាឆ្នាំ ២០១៩ ពីថ្ងៃទី ២៧ ដល់ថ្ងៃទី២៨ ខែសីហា។

ក្នុងក្របខ័ណ្ឌនៃកម្មវិធី រួមមានសកម្មភាពពិនិត្យសុខភាពនិងចែកថ្នាំដោយឥតគិតថ្លៃ និងផ្តល់អំណោយដល់ប្រជាជននៅតំបន់ព្រំដែននៃខេត្ត An Giang (វៀតណាម) និងខេត្តតាកែវ និងខេត្តកណ្តាល (ប្រទេសកម្ពុជា)។ ជាមួយគ្នានោះផ្តល់អាហារូបករណ៍ដល់សិស្សរៀនពូកែដែលមានជីវភាពរស់នៅជួបការលំបាកនៅខេត្ដ An Giang ខេត្ដតាកែវ និងខេត្ដកណ្ដាល ព្រមទាំងផ្ដល់កូនគោចំនួន ៦០ ក្បាល ជូនប្រជាជនខេត្ត An Giang ខេត្តតាកែវ និងខេត្ដកណ្តាល។ ទន្ទឹមនឹងនោះមានសកម្មភាពជាច្រើនទៀតផង៕

បកប្រែដោយ Pham Diep