មិនត្រឹមតែឆ្លើយតបនឹងគោលបំណង និងសេចក្តីប្រាថ្នារបស់ប្រជាជនរស់នៅតាមសងខាងតំបន់ព្រំដែនប៉ុណ្ណោះទេ ការចង​សម្ព័ន្ធមេត្រីភាពរវាងបណ្តាបណ្តុំប្រជាជនក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងព្រំដែនប្រកបដោយសន្តិភាព និងអភិវឌ្ឍន៍ផងដែរ។

leftcenterrightdel
ពិធីចុះហត្ថលេខាចងសម្ព័ន្ធមេត្រីភាពនៃកម្លាំងការពារព្រំដែនទាំងពីរ

 

មកកាន់ភូមិ Xuan Binh ទីប្រជុំជន Tinh Bien ស្រុក Tinh Bien (ខេត្ត An Giang) យើងខ្ញុំបានឃើញដោយផ្ទាល់នូវរាល់សកម្មភាពនៃការធ្វើជំនួញរបស់ប្រជាជននៅទីនេះមានសភាពអ៊ូអរ មមាញឹកណាស់។ ពណ៌បៃតងដ៏ល្វឹងល្វើយនៃវាលស្រែ ចម្ការគ្របដណ្តប់គ្រប់ទីកន្លែង ... ទិដ្ឋភាព ទាំងអស់នេះបានបង្ហាញពីជីវភាពរស់នៅរបស់ប្រជាជនដែលកាន់តែរីក​ចម្រើន​ពីមួយថ្ងៃទៅមួយថ្ងៃ។ រួមជាមួយនោះ ផ្លូវថ្នល់ក៏ត្រូវបានក្រាលកៅស៊ូ ឬបេតុងយ៉ាងស្អាតរលោង និងរឹងមាំផងដែរ។ អគារខ្ពស់ៗលេចឡើងជាប់ៗគ្នា តំបន់ពាណិជ្ជកម្ម សាលារៀន គ្លីនិកត្រូវបានសាងសង់យ៉ាងស្អាត ... យោងតាមលោក  Duong Van Hoa ប្រធានគណៈកម្មាធិការប្រជាជនទីប្រជុំជន Tinh Bien បានឲ្យដឹងថា ចាប់តាំងពីការចងសម្ព័ន្ធមេត្រីភាពរវាងភូមិ Xuan Binh ទីប្រជុំជន Tinh Bien ស្រុក Tinh Bien ខេត្ត  An Giang ជាមួយនឹងភូមិ តារឹង ឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ  មកម៉្លេះ សកម្មភាពជួបជុំគ្នារវាងប្រជាជននៃភាគីទាំងពីរកាន់តែមានភាពងាយស្រួល ទំនាក់ទំនងជិតស្និទ្ធរបស់អ្នកជិតខាងនៃប្រជាជនទាំងពីរក៏ត្រូវបានពង្រឹងរាល់សកម្មភាពផ្លាស់ប្តូរពាណិជ្ជកម្ម និងទំនិញកាន់តែមានភាពងាយស្រួល រួមចំណែកដល់ការលើកកម្ពស់សេដ្ឋកិច្ចក្នុងស្រុក និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនឲ្យកាន់តែប្រសើរឡើង។

ជាមនុស្សដែលយល់ច្បាស់ពីរាល់ការផ្លាស់ប្តូរក្នុងជីវភាពរស់នៅរបស់ប្រជាជននៅក្នុងបណ្តាបណ្តុំប្រជាជនចងសម្ព័ន្ធមេត្រីភាព ដូច្នេះខណៈពេលបានសួរអំពីមនោសញ្ចេតនារបស់ប្រជាជននៅក្នុងភូមិនេះ លោក ទៀន សារេត មេឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ មានប្រសាសន៍ថា៖ គ្រួសារណាដែលមានដំណឹងល្អៗឬរឿងសោកសៅ អ្នកទាំងអស់គ្នាសុទ្ធតែមកសួរសុខទុក្ខ និងជួយគ្នាទៅវិញទៅមកដើម្បីអនុវត្តនូវគំរូនៃការអភិវឌ្ឍសេដ្ឋកិច្ច ការថែរក្សាសុខភាព និងការធានាជីវភាពរស់នៅ។ កម្មាភិបាល យុទ្ធជន កងទ័ពការពារព្រំដែនវៀតណាម ក៏បានគាំទ្រនិងផ្តល់ជំនួយយ៉ាងសកម្មផងដែរ នៅក្នុង ឆ្នាំ ២០១៤ និងឆ្នាំ ២០១៥ ពួកគាត់ជាច្រើនលើកច្រើនសាបានណែនាំដល់ប្រជាជនអំពីរបៀបធ្វើស្រែទឹក និងដាក់ពូជស្រូវថ្មីទៅក្នុងវាលពិសោធន៍។ ឆ្លងកាត់ប៉ុន្មានរដូវស្រូវហើយ បច្ចុប្បន្នប្រជាជនក្តាប់បាននូវបច្ចេកទេសនៃការដកស្មៅ ថែទាំស្រូវ ប្រជាជនក្នុងតំបន់ក៏ចេះពីរបៀបប្រើបច្ចេកទេសក្នុងការចិញ្ចឹមសត្វ ជួយឲ្យជីវភាពរស់នៅកាន់តែល្អប្រសើរឡើង។

leftcenterrightdel
កម្លាំងការពារព្រំដែននៃប្រទេសទាំងពីរធ្វើការល្បាតរួម

 

កម្មវិធីចងសម្ព័ន្ធមេត្រីភាពបណ្តុំប្រជាជនសងខាងនៃព្រំដែននេះមិនត្រឹមតែជួយកសាងជីវភាពឲ្យមានភាពសម្បូរសប្បាយប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់ការថែរក្សាសន្តិភាពនៅតាមព្រំដែនផងដែរ។ យោងតាមប្រសាសន៍លោកវរសេនីយ៍ត្រី  Le Ngoc Tuan អនុប្រធានប៉ុស្តិ៍ការពារព្រំដែននៃច្រកទ្វារព្រំដែន Long Binh បានឲ្យដឹងថា ដោយសារមានការសម្របសម្រួលល្អរវាងភាគីទាំងពីរ ដូច្នេះស្ថានភាព សន្តិសុខ និងសណ្តាប់ធ្នាប់នៅតាមព្រំដែនតែងតែមានស្ថិរភាព។ បទល្មើសព្រហ្មទណ្ឌជាច្រើនករណី និងការរត់ពន្ធធំៗជាច្រើនត្រូវបានរកឃើញនិងរារាំងទាន់ពេលវេលា។

និយាយអំពីបញ្ហានេះលោកវរសេនីយ៍ឯក Nguyen Thuong Le មេបញ្ជាការកងទ័ពការពារព្រំដែនខេត្ត An Giang មានប្រសាសន៍ថា “ ប៉ុន្មានឆ្នាំកន្លងមក អាជ្ញាធរដែនដី និងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ខេត្ត An Giang តែងតែម្ចាស់ការក្នុងការលើកវិធានការសម្រាប់រក្សានិងពង្រឹងទំនាក់ទំនងមិត្តភាពជាមួយអាជ្ញាធរដែនដី និងបណ្តាកម្លាំងការពារព្រំដែនក្នុងខេត្តតាកែវ និងខេត្តកណ្ដាល។ ភាគីទាំងពីរបានកសាងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងការប្រឆាំងនឹងឧក្រិដ្ឋកម្ម ការរក្សាសន្តិសុខ នយោបាយ និងស្ថិរភាពនៅតាមតំបន់ព្រំដែន។ ក្រៅពីការចូលរួមចំណែកក្នុងការថែរក្សា និងកសាងទំនាក់ទំនងរវាងខេត្ត An Giang ជាមួយខេត្តតាកែវ និងខេត្តកណ្តាល ការចុះហត្ថលេខាចងសម្ព័ន្ធមេត្រីភាពបានរួមចំណែកពង្រឹងការជឿទុកចិត្ត ការយោគយល់គ្នានិងសាមគ្គីភាពរបស់ប្រជាជននៅតាមព្រំដែន បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការគ្រប់គ្រងនិងការការពារអធិបតេយ្យភាព សន្តិសុខព្រំដែន និងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនិងទប់ស្កាត់បទឧក្រិដ្ឋប្រកបដោយប្រសិទ្ធភាព រក្សាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងការអភិវឌ្ឍប្រកបដោយចីរភាព៕

បកប្រែដោយ Minh Trung