leftcenterrightdel
កម្មាភិបាល និងយុទ្ធជនវៀតណាមបានណែនាំប្រជាជនឲ្យមកត្រួតពិនិត្យសុខភាពនៅឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល (រូបថត bienphong.com.vn)

ក្រុមការងារនៃអង្គភាពទាំងឡាយនេះនឹងរៀបចំការពិនិត្យសុខភាព ចែកថ្នាំ និងផ្តល់អំណោយក្នុងអំឡុងពេល ២ ថ្ងៃគឺថ្ងៃទី ២៤ និងថ្ងៃទី ២៥ សីហា។ នៅថ្ងៃទី ២៤ ខែសីហា ក្រុមការងារបានចុះពិនិត្យសុខភាព ចែកថ្នាំ និងផ្តល់​អំណោយជូនប្រជាជនក្រីក្រចំនួន ៣៥០ នាក់នៅឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ហើយបន្ទាប់មកបានវិលត្រឡប់មកឃុំ Khanh Binh និងស្រុក An Phu ខេត្ត An Giang (វៀតណាម) ដើម្បីរៀបចំពិនិត្យសុខភាព ចែកថ្នាំ និងផ្តល់អំណោយជូនប្រជាជនក្រីក្រចំនួន ១៥០ នាក់។

leftcenterrightdel
ការពិនិត្យសុខភាពឲ្យប្រជាពលរដ្ឋនៅឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល (រូបថត bienphong.com.vn)
leftcenterrightdel
កម្មាភិបាល និងយុទ្ធជននៃកងទ័ពការពារព្រំដែនខេត្ត An Giang ផ្តល់អំណោយជូនប្រជាជននៅឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល (រូបថត bienphong.com.vn)

នៅថ្ងៃទី ២៥ ខែសីហា គណៈប្រតិភូនឹងបន្តពិនិត្យសុខភាព ចែកថ្នាំ និងផ្តល់អំណោយជូនប្រជាជនក្រីក្រចំនួន ៣៥០ នាក់នៅក្នុងភូមិតារុង ឃុំភ្នំដិន ស្រុកគីរីវង្ស ខេត្តតាកែវ ហើយបន្ទាប់មកនឹងត្រឡប់មកពិនិត្យសុខភាព ចែកថ្នាំ និងផ្តល់អំណោយជូនប្រជាជនក្រីក្រចំនួន ១៥០ នាក់នៅភូមិ Xuan Binh ទីរួមស្រុក Tinh Bien ស្រុក Tinh Bien ខេត្ត An Giang៕

បក​ប្រែ​ដោយ Thanh Cong