នេះគឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពរបស់កម្មវិធីជួបប្រាស្រ័យមិត្តភាពព្រំដែន វៀតណាម-កម្ពុជាឆ្នាំ២០១៩ ដែលនឹងប្រព្រឹត្តទៅនៅខេត្ត An Giang ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩។

leftcenterrightdel
លោកវរសេនីយ៍ឯក Pham Van Phong ប្រគល់គោពូជ ជូនដល់ក្រុមគ្រួសារក្រីក្រកម្ពុជា (រូបថត៖ bienphong.com.vn)

ថ្លែងនៅឱកាសនេះ លោកវរសេនីយ៍ឯក Pham Van Phong បានឲ្យដឹងថា នៅប៉ុន្មានឆ្នាំកន្លងមក ប្រជាជនខេត្ត An Giang និងខេត្តកណ្ដាលបានមានទំនាក់ទំនងសាមគី្គភាព ជិតស្និទ្ធ សហប្រតិបត្តិការ និងរួមគ្នាអភិវឌ្ឍ។ អាជ្ញាធរ និងកម្លាំងការពារព្រំដែននៃភាគីទាំងពីរបានបង្កលក្ខណៈងាយស្រួលឲ្យប្រជាជននៅសងខាងព្រំដែនទៅសួរសុខទុក្ខសាច់ញាតិ ជួញដូរទំនិញដែលបម្រើឲ្យជីវភាពរស់នៅ។ លោកវរសេនីយ៍ឯក Pham Van Phong រំពឹងថា អំណោយដ៏មានអត្ថន័យនេះនឹងជួយក្រុមគ្រួសារទាំង១០នេះមានកម្លាំងចលករក្នុងការខិតខំរួចផុតពីភាពក្រីក្រនាពេលខាងមុខនេះ៕

បកប្រែដោយ Thuy Anh