leftcenterrightdel
រូបថតឧទាហរណ៍ (bienphong.com.vn)

យោងតាមលោកស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងជាតំណាងគណបក្សប្រជាជនកម្ពុជាបានឲ្យដឹងថា ការប្រកួតកីឡាលើកនេះត្រូវបានរៀបចំឡើងក្នុងបំណងបង្កើតបរិយាកាសរីករាយ សាមគ្គីភាពក្នុងរយៈពេលនៃកម្មវិធីជួបប្រាស្រ័យមិត្តភាពរវាងប្រទេសទាំងពីរនៅខេត្ត An Giang។ សកម្មភាពនេះនឹងរួមចំណែកបង្កើនទំនុកទុកចិត្តនយោបាយ កសាងសាមគ្គីភាព មិត្តភាព ជម្រុញកិច្ចសហប្រតិបត្តិការយ៉ាងជាក់ស្ដែងរវាងកម្លាំងការពារព្រំដែននៃប្រទេសទាំងពីរ កសាងព្រំដែនមួយសន្តិភាព មិត្តភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍ។ ក្នុងចំណោមក្រុមចំនួន៩ ដែលចូលរួមការប្រកួត វៀតណាមមានក្រុមចំនួន៤។ ការប្រកួតប្រព្រឹត្តឡើងពីថ្ងៃ២២ ដល់ថ្ងៃ២៤ ខែសីហា៕

បកប្រែដោយ Thuy Anh