leftcenterrightdel
កងទ័ពការពារព្រំដែនខេត្ត An Giang ពិនិត្យជម្ងឺឲ្យប្រជាជនក្រីក្រនៅស្រុកព្រៃកប្បាស ខេត្តតាកែវ (រូបថត៖ bienphong.com.vn)

ក្រុមបេសកកម្មបានជូនសម្លៀកបំពាក់ ១ តោន អង្ករ ២ តោន មីចំនួន ២០០ ធុង ស្ករស ២០០ គីឡូក្រាម ប្រេងឆា ២០០ ដប និងទឹកស៊ីអ៊ីវ ២០០ ដបឲ្យក្រុមគ្រួសារក្រីក្រ។ ព្រមទាំង អង្គភាពទាំងឡាយនៅបានពិនិត្យជម្ងឺ ចែកថ្នាំ និងកាត់សក់ឥតគិតថ្លៃឲ្យប្រជាជនចំនួន ២០០ នាក់ផងដែរ។ ថវិកាសរុបសម្រាប់សកម្មភាពមានចំនួនប្រមាណ ៨០ លានដុង។

leftcenterrightdel
ក្រុមបេសកកម្មកាត់សក់ឲ្យសិស្សក្រីក្រនៅស្រុកព្រៃកប្បាស ខេត្តតាកែវ (រូបថត៖ bienphong.com.vn)
leftcenterrightdel
ក្រុមបេសកកម្មជូនអំណោយឲ្យប្រជាជនក្រីក្រនៅស្រុកព្រៃកប្បាស ខេត្តតាកែវ (រូបថត៖ bienphong.com.vn)

សកម្មភាពទាំងនេះត្រូវបានរៀបចំនៅកម្ពុជាក្នុងបំណងឆ្ពោះទៅកម្មវិធីប្រាស្រ័យមិត្តភាពព្រំដែនវៀតណាម-កម្ពុជាឆ្នាំ២០១៩ ដែលគ្រោងរៀបចំឡើងនៅខេត្ត An Giang។ នេះក៏ជាឱកាសសំដៅពង្រឹងទំនាក់ទំនងសាមគ្គីភាព មិត្តភាពរវាងអាជ្ញាធរ កម្លាំងការពារព្រំដែន និងប្រជាជននៅសងខាងព្រំដែន រួមគ្នាកសាងព្រំដែនមួយប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍៕

បកប្រែដោយ Thuy Anh