leftcenterrightdel
តំណាងថ្នាក់ដឹកគណៈកម្មាធិការប្រជាជនខេត្ត Gia Lai កាត់ខ្សែបូសម្ពោធផ្ទះ«សាមគ្គីភាព-មិត្តភាព»សម្រាប់ប្រជាជននៅតាមព្រំដែនកម្ពុជាដែលមានជីវភាពរស់នៅជួបការលំបាកយ៉ាងខ្លាំង (រូបថត៖ bienphong.com.vn)

រហូតមកដល់ពេលនេះ នៅខេត្ត Gia Lai  មានភូមិចំនួន ៤ នៃឃុំចំនួន ៤ នៅស្រុក Ia Grai និងស្រុក Duc Co បានចង់សម្ព័ន្ធមេត្រីភាពជាមួយភូមិចំនួន៤ នៃឃុំចំនួន ៣ នៅស្រុកអូរយ៉ាដាវ និងស្រុកអណ្តូងមាស ខេត្តរតនគិរី។ ក្រៅពីការជួយគាំទ្រដល់អាជ្ញាធរ និងប្រជាជនមូលដ្ឋាន  កម្មាភិបាលនិងយុទ្ធជននៃកងទ័ពការពារព្រំដែនខេត្ត Gia Lai ក៏អនុវត្តប្រកបដោយប្រសិទ្ធភាពនូវការទូតប្រជាជនផងដែរ។ ជាក់ស្តែងគឺ ប៉ុស្តិ៍ការពារព្រំដែននៅច្រកទ្វាព្រំដែន Le Thanh បានអនុវត្តការចង់សម្ព័ន្ធមេត្រីភាពរវាងរវាងភូមិ Mok Den ឃុំ Ia Dom ស្រុក Duc Co ខេត្ត Gia Lai ជាមួយភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

ក្នុងសកម្មភាពការទូតប្រជាជនទាំងឡាយ ប្រជាជននៃភាគីទាំងពីរបានជួបជុំគ្នា និងផ្លាស់ប្តូរបទពិសោធន៍ជាប្រចាំអំពីគំរូល្អៗសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច អំពីសម្រស់វប្បធម៌របស់ក្រុមជនជាតិទាំងឡាយក្នុងឱកាសពិធីបុណ្យធំៗ បុណ្យតេត របស់ប្រទេសទាំងពីរ និងជួយប្រជាជននៅឃុំជាប់ព្រំដែនទាំងសងខាងពង្រឹងទំនាក់​ទំ​នង​សាមគ្គីភាព មិត្តភាព រក្សាសន្តិសុខភូមិ ឃុំ ការពារខ្សែបន្ទាត់ព្រំដែន និងបង្គោលព្រំដែន។ ចាប់តាំងពីពេលដែលភូមិ MoK Den និងភូមប៉ក់ធំបានចង់សម័្ពន្ធមេត្រីភាពជាមួយគ្នានោះ ប្រជាជននៃភូមិទាំងពីរតែងតែគោរពយ៉ាងម៉ឺងម៉ាត់នូវកិច្ចព្រមព្រៀងស្តីពីបទបញ្ញាត្តិព្រំដែនគោក រក្សាសន្តិសុខសណ្តាប់ធ្នាប់ ដែលមិនទុកឲ្យមានការលួចទ្រព្យសម្បត្តិ ការ​ជម្លោះគ្នា​ និងការឆ្លងដែនខុសច្បាប់ទេ។

ក្នុងរយៈពេល ៥ ឆ្នាំកន្លងមក កងទ័ពការពារព្រំដែនខេត្ត Gia Lai បានសហការជាមួយមន្ទីរ និងស្ថាប័ននានាក្នុងខេត្តជួយឧបត្ថម្ភសាងសង់ផ្ទះ “សាមគ្គីភាព មិត្តភាព” ចំនួន ៦ ខ្នង នៅភូមិប៉ក់តូច ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរីដែលមានទឹកប្រាក់សរុបជាង ២៧០ លានដុង និងជួយឧបត្ថម្ភដល់គ្រួសារដែលជួបការលំបាកឱ្យមានស្ថិរភាពក្នុងការរស់នៅ និងអភិវឌ្ឍសេដ្ឋកិច្ច។ ដោយ​ការ​អនុវត្តកម្មវិធី “ការជួយឧបត្ថម្ភដើម្បីកុមារមានឱកាសទៅសាលារៀន” កងទ័ពការពារព្រំដែនខេត្ត Gia Lai បានជួយឧបត្ថម្ភសិស្សានុសិស្សកម្ពុជាចំនួន ៤ នាក់ ដែលម្នាក់ៗទទួលបានប្រាក់ចំនួន ៥០០.០០០ដុងក្នុងមួយខែ ហើយ​ក្នុងឱកាសបើកបវសនកាលឆ្នាំសិក្សាថ្មី ឬពិធីបុណ្យធំៗ និងបុណ្យតេត កុមារទាំងអស់នៅក្នុងកម្មវិធីឧបត្ថម្ភនេះនៅឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវសុទ្ធតែទទួលបានអំណោយពីកម្មាភិបាល និងយុទ្ធជននៅប៉ុស្តិ៍ការពារព្រំដែនដែរ។ ដោយ​សកម្មភាពដ៏ស្មោះត្រង់ទាំងនេះបានបង្កើនភាពស្និទ្ធស្នាលគ្នាថែមទៀតរវាង​ប្រជាជននៃប្រទេស​ទាំងពីរ៕

បកប្រែដោយ Duy Hoan