ក្នុងឱកាសនេះ លោក Vu Quang Minh ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជារំពឹងថា សមាគមអតីតនិស្សិតកម្ពុជានៅវៀតណាមកាន់តែអភិវឌ្ឍយ៉ាងខ្លាំងក្លា និងក្លាយជាស្ពានតភ្ជាប់ដើម្បីជម្រុញទំនាក់ទំនងសាមគ្គីភាព មិត្តភាពល្អប្រសើររវាងប្រទេសទាំងពីរ។

leftcenterrightdel
លោក Vu Quang Minh ថតរូបជាមួយក្រុមបាល់ទាត់ទាំងពីរ (រូបថត៖ nhandan.com.vn)

ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យអប់រំនិងបណ្ដុះបណ្ដាល លោក Vu Quang Minh ថ្លែងថា វៀតណាមមានបំណងទទួលនិស្សិតកម្ពុជាថែមទៀតមកសិក្សានៅវៀតណាម និងបញ្ជូននិស្សិតវៀតណាមទៅសិក្សានៅកម្ពុជាវិញ។ លោកក៏រំពឹងថា នឹងបង្កើតសមាគមអតីតនិស្សិតវៀតណាមដែលធ្លាប់រៀននៅសាកលវិទ្យាល័យរបស់កម្ពុជា។

បន្ទាប់ពីពិធីបើក ក្រុមបាល់ទាត់ទាំងពីរបានចូលរួមការប្រកួតដោយមានការគាំទ្រពីកម្មាភិបាល បុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា សហគ្រាសវៀតណាមនានា អតីតនិស្សិត និងកម្មាភិបាលការទូតរបស់កម្ពុជា៕

បកប្រែដោយ Thuy Anh