លោក ប្រាក់ ច័ន្ទតារា អគ្គាធិការនៃអគ្គាធិការដ្ឋានក្រសួងទេសចរណ៍ បានឲ្យដឹងថា ទីក្រុង Da Nang កំពុងជាគោលដៅទេសចរណ៍ទាក់ទាញភ្ញៀវទេសចរកម្ពុជា។ ហេតុនេះ សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាកំពុងជម្រុញការទាក់ទាញភ្ញៀវទេសចរជាមួយទីក្រុង Da Nang។ ការបើកជើងហោះហើរត្រង់នឹងជួយឱ្យសោហ៊ុយធ្វើដំណើរទេសចរណ៍ត្រូវបានកាត់បន្ថយ និងទាក់ទាញភ្ញៀវទេសចរមកទស្សនាទីក្រុង Da Nang យ៉ាងច្រើនថែមទៀត។ ព្រមទាំងភ្ញៀវទេសចរពីទីក្រុង Da Nang និងវៀតណាមនឹងមានឱកាសច្រើនជាងទៅទស្សនានៅប្រទេសកម្ពុជា។ យោងតាមលោក ប្រាក់ ច័ន្ទតារា បានឲ្យដឹងថា កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ “ប្រទេស ៣ គោលដៅទេសចរណ៍ ១” នឹងនាំមកនូវផលប្រយោជន៍សម្រាប់ការទាក់ទាញភ្ញៀវទេសចរ។

leftcenterrightdel
តំណាងទាំងឡាយចូលរួមកម្មវិធី (រូបថត៖ baovanhoa.vn)

លោក Nguyen Xuan Binh នាយករងមន្ទីរទេសចរណ៍ទីក្រុង Da Nang បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ផ្នែកទេសចរណ៍កម្ពុជាក្នុងការតភ្ជាប់ជាមួយទីក្រុង Da Nang។ ដោយមានការបើកផ្លូវហោះហើរទីក្រុងភ្នំពេញ-Da Nang នាខែតុលាខាងមុខនេះ ទីក្រុង Da Nang ក៏មានបំណងចង់ទាក់ទាញភ្ញៀវទេសចរពីកម្ពុជាមកថែមទៀតផងដែរ៕

បកប្រែដោយ Thuy Anh