កិច្ចប្រជុំត្រូវបានរៀបចំឡើងនៅខេត្តស្វាយរៀងដោយមានការចូលរួមពីលោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រីកម្ពុជានិងលោក Lai Xuan Chien អគ្គទីប្រឹក្សានៃស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា រួមទាំងសមាជិកប្រមាណ ២០០ នាក់របស់សមាគមមិត្តភាពនៃប្រទេសទាំងពីរ។ កិច្ចប្រជុំបានពិភាក្សា និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរបស់សមាគមទាំងពីរក្នុងពេលកន្លងមក។

leftcenterrightdel
លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តីកម្ពុជា (រូបថត៖ vnanet.vn)

 

ភាគីទាំងពីរបានឯកភាពលើការបន្តអនុវត្តកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខានាខែធ្នូ ឆ្នាំ២០១៥ ស្ដីពីកិច្ចសហការ និងការជម្រុញការផ្សព្វផ្សាយ អប់រំឲ្យសមាជិកនៃសមាគម និងប្រជាជននៃប្រទេសទាំងពីរអំពីប្រពៃណីសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយកម្ពុជា-វៀតណាម។ ខ្លឹមសារមួយក្នុងចំណោមខ្លឹមសារសំខាន់នៃសេចក្តីប្រកាសគឺការបង្កើនការចែករំលែកបទពិសោធន៍រវាងគ្រប់ជាន់ថ្នាក់នៃសមាគមរបស់ប្រទេសទាំងពីរដើម្បីបង្កើនការយល់ដឹង ទំនុកទុកចិត្តគ្នាទៅវិញទៅមក ចែករំលែកបទពិសោធន៍ជាមួយគ្នាក្នុងការកសាង និងរៀបចំសកម្មភាពរបស់សមាគមទាំងពីរ។ ភាគីទាំងពីរក៏បានឯកភាពលើការរៀបចំកិច្ចប្រជុំ ២ឆ្នាំ ម្តងដើម្បីពិនិត្យឡើងវិញនូវការអនុវត្តកិច្ចព្រមព្រៀង និងស្វែងរកទិសដៅសម្រាប់សកម្មភាពនៅឆ្នាំខាងមុខ៕

បកប្រែដោយ Thuy Anh