leftcenterrightdel
ក្រុមវិចិត្រករថតរូបជាអនុស្សាវរីយ៍នៅប្រាសាទអង្គរវត្ត (រូបថត៖ vietnamhoinhap.vn)

វៀតណាម និងកម្ពុជា ជាប្រទេសជិតខាង ដែលជួយគ្នាទៅវិញទៅមកនៅសម័យសង្គ្រាម ដែលនាំមកនូវសន្តិភាព និងសេរីភាពជូនប្រជាជននៃប្រទេសនីមួយៗ។ ក្នុងរយៈពេលកន្លងមក បណ្តាវិចិត្រករ បាននិពន្ធបទចម្រៀងជាច្រើនដែលកោតសរសើរអំពីទំនាក់ទំនងមិត្តភាព វៀតណាម-កម្ពុជា។

leftcenterrightdel
បទចម្រៀង “ចំណងមិត្តភាព វៀតណាម-កម្ពុជា” និពន្ធដោយលោក Vu Mao ប្រធានមជ្ឈឹមសមាគមមិត្តភាពវៀតណាម-កម្ពុជា (រូបថត៖ vietnamhoinhap.vn)

ក្នុងរយៈពេល ៧ ថ្ងៃ ក្រុមវិចិត្រករបានផ្លាស់ប្តូរ និងស្វែងរកអំពីការផ្លាស់ថ្មី និងការអភិវឌ្ឍនៃប្រទេសកម្ពុជា ជាពិសេសលើវិស័យសេដ្ឋកិច្ច វប្បធម៌ និងតន្ត្រី។ ក្នុងឱកាសនេះ អ្នកនិពន្ធទាំងឡាយបានទទួលស្គាល់ថា ប្រជាជនកម្ពុជាចងចាំជានិច្ចចំពោះការជួយឧបត្ថម្ភរបស់កងទ័ពស្ម័គ្រចិត្តវៀតណាម ក្នុងការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលជួយប្រជាជនកម្ពុជាឲ្យរស់រានមានជីវិតឡើងវិញ ហើយកសាង និងអភិវឌ្ឍប្រទេសកម្ពុជាផងដែរ៕

បកប្រែដោយ Huyen Trang