leftcenterrightdel
ការពិនិត្យជម្ងឺ និងចែកថ្នាំដោយឥតគិតថ្លៃឲ្យប្រជាជនកម្ពុជា

 

តំណាងក្រុមបេសកកម្មមន្ទីរពេទ្យពហុព្យាបាល Hoa Hao – Medic Can Tho បានឲ្យដឹងថា ដំណើរទស្សនកិច្ចក្នុងបំណងរំលឹកខួបលើកទី៥២ នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម និងកម្ពុជា (២៤-៦-១៩៦៧/២៤-៦-២០១៩) ដើម្បីបង្កើនចំណងសាមគ្គីភាព ទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរវាងទីក្រុង Can Tho និងព្រះរាជាណាចក្រកម្ពុជា។

leftcenterrightdel
ប្រគល់ម៉ាស៊ីនភ្លើងជូនមេបញ្ជាការដ្ឋានទ័ពជើងគោកកម្ពុជា

ក្នុងឱកាសនេះ ក្រុមបេសកកម្មនៃមន្ទីរពេទ្យពហុព្យាបាល Hoa Hao – Medic Can Tho បានសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត Thi Da ពិនិត្យជម្ងឺ និងចែកថ្នាំដោយឥតគិតថ្លៃឲ្យប្រជាជនជិត ២៥០០ នាក់នៅស្រុកព្រៃកប្បាស ខេត្តតាកែវ។ ក្រុមបេសកកម្មនៃមន្ទីរពេទ្យពហុព្យាបាល Hoa Hao – Medic Can Tho និងសមាគមមិត្តភាពវៀតណាម – កម្ពុជាបានប្រគល់ម៉ាស៊ីនភ្លើងជូនមេបញ្ជាការដ្ឋានទ័ពជើងគោកកម្ពុជា និងនាយកដ្ឋានអភិវឌ្ឍន៍ផងដែរ៕

បកប្រែដោយ Thuy Anh