leftcenterrightdel
ថ្នាក់​ដឹក​នាំ​កង​ទ័ព​ការ​ពារ​ព្រំដែន Binh Phuoc និងគណៈកម្មាធិការប្រជាជនស្រុក Loc Ninh ខេត្ត Binh Phuoc ជូន​ផ្កាអបអរសាទរក្នុង​ពិធី (រូប​ថត៖ bienphong.com.vn)

នៅឯពិធី លោក​ប្រធានគណៈកម្មាធិការប្រជាជនឃុំ Loc Thinh និងមេឃុំជាំក្រវៀនបានឯកភាពលើកម្មវិធីជួបប្រាស្រ័យរវាងប្រជាជននៅសងខាងព្រំដែនដោយមានខ្លឹមសារសំខាន់ៗចំនួន ៦។

យោងតាមការឯកភាពគ្នា ភាគីទាំងពីរនឹងសហការគ្នាក្នុងការឃោសនាផ្សព្វផ្សាយក្នុងប្រជាជននៃភាគីនីមួយៗឱ្យគោរពតាមកិច្ចព្រមព្រៀង និងសន្ធិសញ្ញាស្តីពីបទបញ្ញត្តិព្រំដែនដែលប្រទេសទាំងពីរបានចុះហត្ថលេខា មិនទន្ទ្រានដី មិនចេញចូលព្រំដែនខុសច្បាប់ មិនបំផ្លាញនិងរំកិលប្រព័ន្ធបង្គោលព្រំដែន ក៏ដូចជាគ្មានសកម្មភាពផ្លាស់ប្តូរលំហូរនៃទន្លេនិងស្ទឹងតាមព្រំដែន និងមិនបញ្ចេញកាកសំណល់ដែលបំពុលបរិស្ថាន។ ព្រមទាំង បង្កលក្ខណៈងាយស្រួលសម្រាប់ប្រជាជននៅសងខាងព្រំដែនទៅសួរសុខទុក្ខសាច់ញាតិ ត្រួតពិនិត្យសុខភាព និងផ្លាស់ប្តូរទំនិញ៕

បកប្រែដោយ Thanh Cong