ទម្រង់ចងសម្ព័ន្ធភាពរវាងប្រជាជននិងប្រជាជននៅតំបន់ព្រំដែន វៀតណាម-កម្ពុជា បានរួមវិភាគទានយ៉ាងសំខាន់ ក្នុងការធ្វើឱ្យប្រសើរឡើងនូវសុខភាព និងការលើកកម្ពស់គុណភាពជីវភាពរស់នៅសម្រាប់ប្រជាជននៃប្រទេសមិត្ត។ ក្រៅពីនោះ កងកម្លាំងការពារព្រំដែន និងអាជ្ញាធរដែនដីនៅតំបន់ព្រំដែនវៀតណាមក៏បានអំពាវនាវឲ្យសប្បុរសជន និងអង្គភាពនានា ទៅផ្តល់អំណោយ ពិនិត្យសុខភាព និងចែកថ្នាំដោយឥតគិតថ្លៃ សម្រាប់ប្រជាជនកម្ពុជា ៤,៣០០នាក់ទៀតផង។

leftcenterrightdel
វេជ្ជបណ្ឌិតកងទ័ពការពារព្រំដែនខេត្ត An Giang ពិនិត្យសុខភាពជូនប្រជាជនក្រីក្រនៅខេត្តតាកែវ (រូបថត៖ bienphong.com.vn)

ក្នុងរយៈពេលកន្លងមក ទម្រង់ចងសម្ព័ន្ធភាពរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ បានជួយឲ្យប្រជាជននៃប្រទេសទាំងពីរក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ហើយបង្កលក្ខណៈងាយស្រួលសម្រាប់ប្រជាជននៃប្រទេសទាំងពីរចែករំលែកបទពិសោធន៍ ជួយគ្នាទៅវិញទៅមកក្នុងការផលិត និងចិញ្ចឹមសត្វ។ ការជួបប្រាស្រ័យរវាងប្រជាជននៃភាគីទាំងពីរនៅតំបន់ព្រំដែនក៏រួមចំណែកបង្កើនជីវភាពវប្បធម៌ស្មារតីរបស់ប្រជាជន និងពង្រីកអត្តសញ្ញាណប្រពៃណីនៃប្រទេសនីមួយៗ។

ទន្ទឹមនឹងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ទម្រង់ចងសម្ព័ន្ធភាពរវាងប្រជាជននិងប្រជាជនក៏បានរួមវិភាគទានយ៉ាងសំខាន់ក្នុងការរក្សាសន្តិសុខនៅតំបន់ព្រំដែន។ ក្នុងរយៈពេលកន្លងមក ភាគីទាំងពីរបានសហការជាប្រចាំក្នុងការអនុវត្តកម្មវិធីអប់រំ ផ្សព្វផ្សាយអំពីកិច្ចសហប្រតិបត្តិការមិត្តភាពរវាងប្រទេសទាំងពីរ ព្រមទាំងផ្សព្វផ្សាយច្បាប់ស្តីពីព្រំដែនជាតិ និងកិច្ចព្រមព្រៀងនានាដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានចុះហត្ថលេខា។

នាពេលខាងមុខ ទម្រង់ចងសម្ព័ន្ធភាពរវាងប្រជាជននិងប្រជាជននៅតំបន់ព្រំដែន នឹងបានពង្រីកនៅទូទាំងតំបន់ព្រំដែននៃខេត្ត An Giang ជាមួយខេត្តតាកែវ និងខេត្តកណ្តាល ដើម្បីបង្កើនការចងសម្ព័ន្ធភាពរវាងប្រជាជននិងប្រជាជន នៅតំបន់ព្រំដែននៃប្រទេសទាំងពីរ រួមចំណែកជំរុញទំនាក់ទំនងមិត្តភាពជាប្រពៃណី វៀតណាម-កម្ពុជា ឲ្យកាន់តែស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ៕

បកប្រែដោយ Thanh Cong