អញ្ជើញចូលរួមពិធីមានវត្តមានរបស់លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងតំណាងជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ។ ភាគីវៀតណាមមានលោកឧត្តមសេនីយ៍ទោ Vo Minh Luong មេបញ្ជាការយោធភូមិភាគទី៧ និងតំណាងនៃស្ថាប័នរបស់យោធភូមិភាគទី៧ កងទ័ពប្រជាជនវៀតណាម។

leftcenterrightdel
ទិដ្ឋភាពនៃពិធីបើកសម្ពោធ (រូបថត៖ baoquankhu7.vn)

ក្នុងឱកាសនេះ លោក Vo Minh Luong សង្កត់ធ្ងន់ថា សំណង់នេះគឺជាលទ្ធផលដែលបង្ហាញពីចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការពិសេសរវាងបញ្ជាការដ្ឋានយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម និងបញ្ជាការដ្ឋានយោធភូមិភាគទី២ កងយោធពលខេមរភូមិន្ទដែលត្រូវបានពូនជ្រំដោយជំនាន់ជាច្រើនរបស់ប្រទេសទាំងពីរ។ លោក Vo Minh Luong ស្នើឲ្យយោធភូមិភាគទាំងពីរគប្បីបង្កើនការផ្លាស់ប្តូររវាងនាយទាហានវ័យក្មេងរវាងរាល់អង្គភាពដែលចងមេត្រីភាពគ្នា។

leftcenterrightdel
ពិធីកាត់ខ្សែបូសម្ពោធទីបញ្ជាការនៃបញ្ជាការដ្ឋានយោធភូមិភាគទី២ (រូបថត៖ baoquankhu7.vn)

លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន បញ្ជាក់ថា ប្រជាជននិងកងយោធពលខេមរភូមិន្ទផ្តោតទៅលើទំនាក់ទំនងជាអ្នកជិតខាង មិត្តភាពជាប្រពៃណី យូរអង្វែងជាមួយកងទ័ព និងប្រជាជនវៀតណាម ព្រមទាំងនឹងធ្វើអស់ពីកម្លាំងកាយចិត្តដើម្បីរក្សា ពូនជ្រំ និងអភិវឌ្ឍទំនាក់ទំនងល្អប្រសើរនេះ។

ក្នុងឱកាសនេះ យោធភូមិភាគទី៧ បានប្រគល់រថយន្តឲ្យសាលាទាហានលេខ២ នៃយោធភូមិភាគទី២ កងយោធពលខេមរភូមិន្ទ៕

បកប្រែដោយ Thuy Anh