សកម្មភាពនេះក្នុងបំណងពង្រឹង និងពង្រីកទំនាក់ទំនងសាមគ្គីភាព មិត្តភាពរវាងបញ្ជាការការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Tay Ninh និងស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំសម្រាប់​បំពេញភារកិច្ចបង្ការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងបទឧក្រិដ្ឋកម្មគ្រប់ប្រភេទនៅក្នុងតំបន់ព្រំដែន។

leftcenterrightdel
កងទ័ពការពារព្រំដែនខេត្ត Tay Ninh ប្រគល់ប្រេងសាំងចំនួន ១,០០០ លីត្រជូនស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ (រូប​ថត៖ bienphong.com.vn)

ក្នុងជំនួបនេះ លោកវរសេនីយ៍ឯក Le Hong Vuong មេបញ្ជាការកងទ័ពការពារព្រំដែនខេត្ត Tay Ninh សង្ឃឹមថា អំណោយនេះនឹងរួមចំណែកជួយគាំទ្រភាគីមិត្តជម្នះលើការលំបាកមួយចំនួនដើម្បី​ធានាវប្រេងឥន្ធនៈសម្រាប់យានយន្តរបស់អង្គភាព។

លោកឧត្តមសេនីយ៍ត្រី ស៊ិន សំណាង ស្នងការរង នៃស្នង​ការ​ដ្ឋាន​នគរបាលខេត្តត្បូងឃ្មុំបានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះការជួយឧបត្ថម្ភ​ដ៏ទាន់ពេលវេលារបស់កងទ័ពការពារព្រំដែនខេត្ត Tay Ninh ។ លោកឧត្តមសេនីយ៍ត្រី ស៊ិន សំណាង សង្ឃឹមថា អង្គភាពនឹងបន្តទទួលបានការជួយគាំទ្រពីអាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធខេត្តតៃនិញដើម្បីធានាបានល្អនូវមធ្យោបាយ និងសម្ភារៈសម្រាប់បំពេញភារកិច្ចក្នុងស្ថានភាពបច្ចុប្បន្ន ព្រមទាំងអះអាងថា ទំនាក់ទំនងសាមគ្គីភាព និងមិត្តភាពរវាងស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ និងកងទ័ពការពារព្រំដែនខេត្ត Tay Ninh នឹងកាន់តែរីកចម្រើនថែមទៀត៕

បកប្រែដោយ Duy Hoan