អញ្ជើញចូលរួមពិធីបើកសម្ពោធមានវត្តមានរបស់លោក ញែម វាលី អនុប្រធានអចិន្រ្តៃយ៍ និងជាអគ្គលេខាធិការនៃក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនាកម្ពុជា។ លោក Le Tuan Khanh អគ្គកុងស៊ុលវៀតណាមប្រចាំនៅបាត់ដំបង អនុពន្ធយោធាវៀតណាមប្រចាំនៅកម្ពុជា លោកវរសេនីយ៍ឯក Nguyen Thanh Chinh រួម​ជា​មួយថ្នាក់ដឹកនាំមូលដ្ឋាន តំណាងកម្លាំងប្រដាប់អាវុធ និង​ប្រជាជនកម្ពុជា។

leftcenterrightdel
ស្តូបមិត្តភាពវៀតណាម - កម្ពុជានៅខេត្តបន្ទាយមានជ័យ (រូបថត៖ vnanet.vn)

លោក ញែម វាលី សង្កត់ធ្ងន់ថា ស្តូបមិត្តភាពវៀតណាម - កម្ពុជាត្រូវបានសាងសង់នៅខេត្ត និងទីក្រុងក្នុងទូទាំងប្រទេសកម្ពុជា ដើម្បីរំលឹកដល់វីរបុរសនៃប្រទេសទាំងពីរដែលបានពលីជីវិតដើម្បីបុព្វហេតុរំដោះប្រជាជនកម្ពុជារួចផុតពីរបបប្រល័យពូជសាសន៍។ លោក ញែម វាលី បានសម្ដែងការដឹងគុណដល់បក្ស រដ្ឋ និងប្រជាជនវៀតណាមដែលបានជួយរំដោះប្រទេសកម្ពុជារួចផុតពីរបបប្រល័យពូជសាសន៍ដោយជ័យជំនះជាប្រវត្តិសាស្រ្តនាថ្ងៃទី៧ មករា ឆ្នាំ១៩៧៩។

លោកវរសេនីយ៍ឯក Nguyen Thanh Chinh បានថ្លែងអំណរគុណចំពោះការរួមចំណែកពីក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីភាពអភិវឌ្ឍន៍មាតុភូមិកម្ពុជា ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងប្រជាជនមូលដ្ឋានក្នុងការសាងសង់សំណង់ដែលមានអត្ថន័យដ៏ធំធេងនេះ។

លោកសង្កត់ធ្ងន់ថា ស្តូបមិត្តភាពវៀតណាម - កម្ពុជាត្រូវបានសាងសង់ក្នុងទូទាំងប្រទេសកម្ពុជានិយាយរួម និងនៅខេត្តបន្ទាយមានជ័យនិយាយដោយឡែកគឺជាភស្តុតាងនៃប្រវត្តិសាស្ត្រសម្រាប់ជំនាន់ក្រោយស្វែងយល់អំពីតម្លៃរបស់សន្តិភាព សេរីភាព សាមគ្គីភាព និងការជួយគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ។

ស្តូបមិត្តភាពវៀតណាម - កម្ពុជានៅខេត្តបន្ទាយមានជ័យ ជាសំណង់ទី ១៥ ក្នុងចំណោមស្តូបទាំង ១៧ ដែលត្រូវបានជួសជុលឡើងវិញ កែលម្អ និងសាងសង់ថ្មីនៅក្នុងប្រទេសកម្ពុជា៕

បកប្រែដោយ Thanh Cong