leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Dinh Trong Ngoc ជូនពរឆ្នាំថ្មីដល់សិក្ខាកាមឡាវ និងកម្ពុជា (រូប​ថត៖ bienphong.com.vn)

 

តាងនាមគណៈនាយកវិទ្យាស្ថានការពារព្រំដែន លោកឧត្តមសេនីយ៍ Dinh Trong Ngoc បានជូនពរឆ្នាំថ្មីដល់សិក្ខាកាមឡាវ សិក្ខាកាមកម្ពុជាដែលកំពុងសិក្សារៀនសូត្រនៅ​វិទ្យាស្ថានការពារព្រំដែន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

លោកឧត្តមសេនីយ៍ត្រី Dinh Trong Ngoc អះអាងថា គណៈកម្មាធិការបក្ស គណៈនាយកវិ​ទ្យាស្ថាន​តែងតែយកចិត្តទុកដាក់ដល់ការបណ្តុះបណ្តាល និងជួយសិក្ខាកាមអន្តរជាតិ ជាពិសេសសិក្ខាកាមឡាវ និងកម្ពុជា។ កម្មាភិបាល គ្រូបង្រៀន សិក្ខាកាម យុទ្ធជន និងបុគ្គលិកនៅវិទ្យាស្ថាន តែងតែខិតខំប្រឹងប្រែងជួយសិក្ខាកាមនៃប្រទេសឡាវ និងប្រទេសកម្ពុជាឲ្យបំពេញបានល្អនូវភារកិច្ចដែលត្រូវបានបក្ស រដ្ឋ និងកងទ័ពប្រគល់ឲ្យ។

លោកឧត្តមសេនីយ៍ត្រី Dinh Trong Ngoc សង្ឃឹមថា សិក្ខាកាមឡាវ និងកម្ពុជានឹងបន្តរួបរួមគ្នាព្យាយាមសិក្សារៀនសូត្រ ទទួលចំណេះដឹងឲ្យបានច្រើនដើម្បីក្លាយជាមន្រ្តីយោធាមានសិលធ៌ម និងសមត្ថភាពគ្រប់គ្រាន់ រួមចំណែកកសាងប្រទេសជាតិ និងកងទ័ព រក្សានិងលើកកម្ពស់មនោសញ្ចេតនាល្អប្រសើរដែលត្រូវ​បាន​ពូនជ្រំដោយថ្នាក់ដឹកនាំ និងប្រជាជន កងទ័ពគ្រប់ជំនាន់នៃប្រទេសទាំងបី វៀតណាម ឡាវ កម្ពុជា។

leftcenterrightdel
 
leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Dinh Trong Ngoc ប្រគល់​អំ​ណោយ​ជូន​​សិក្ខាកាម​ឡាវ និង​កម្ពុជា (រូប​ថត៖ baobienphong.com.vn)

ក្នុង​ឱកាសនេះ តំណាង នៃសិក្ខាកាមឡាវ និងសិក្ខាកាមកម្ពុជា ដែលកំពុងសិក្សានៅវិទ្យាស្ថានបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈនាយកវិទ្យាស្ថាន ស្ថាប័ន និងអង្គភាពនានា រួមទាំងគ្រូបង្រៀន​ដែលបានជូនពរឆ្នាំថ្មី និងលើកទឹកចិត្តដល់សិក្ខាកាមឡាវ និងកម្ពុជាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ ព្រមទាំងតំណាងនៃសិក្ខាកាមឡាវ និងសិក្ខាកាមកម្ពុជាបានសន្យាថានឹងបន្តសាមគ្គីគ្នា ខិតខំប្រឹងប្រែងសិក្សារៀនសូត្រ សម្រេចបានលទ្ធផលល្អ ដើម្បីត្រលប់មកបម្រើប្រទេសជាតិ និងកងទ័ពរបស់ខ្លួន៕

បកប្រែដោយ Thanh Cong