អញ្ជើញចូលរួមពិធីនេះ មានវត្តមានរបស់ លោក ប្រាក់ ងួនហុង ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពកម្ពុជាប្រចាំនៅវៀតណាម លោក Vu Mao ប្រធានសមាគមមិត្តភាពវៀតណាម - កម្ពុជា រួមទាំងតំណាងមកពីអង្គភាព ស្ថាប័នវៀតណាមនានា លោកគ្រូ អ្នកគ្រូ និងនិស្សិតជាង ២០០ នាក់ដែលកំពុងសិក្សានៅទីក្រុងហាណូយផងដែរ។

leftcenterrightdel
សមាគមនិស្សិតកម្ពុជានៅវៀតណាមរៀបចំពិធីជប់លៀងអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរឆ្នាំ២០១៩

អញ្ជើញថ្លែងមតិនៅឯពិធីនេះ លោក ប្រាក់ងួនហុង និងលោក Vu Mao បានថ្លែងអំណរគុណចំពោះការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅរបស់សមាគមនិស្សិតកម្ពុជានៅវៀតណាមនិងមជ្ឈមណ្ឌលនិស្សិតអន្តរជាតិ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសិក្សារបស់បងប្អូននិស្សិតក្នុងរយៈពេលកន្លងមក។ ពិធីនេះបានចាត់ទុកជាឱកាសមួយដើម្បីឧទ្ទសនាមអំពីរូបភាពប្រទេសជាតិ វប្បធម៌ និងប្រជាជនកម្ពុជាដល់មិត្តអន្តរជាតិ ហើយនេះក៏ជាសកម្មភាពសំដៅពង្រឹងនិងបង្រីកនូវសាមគ្គីភាព មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការរវាងប្រទេសវៀតណាមនិងកម្ពុជាផងដែរ៕

តាម vovworld.vn