គណៈប្រតិភូបានអញ្ជើញទៅជូនពរឆ្នាំថ្មីនៅបញ្ជាការដ្ឋានកងទ័ពជើងគោក បញ្ជាការដ្ឋានកងរាជអាវុធហត្ថ នាយកដ្ឋានការពារព្រំដែន​នៃកងយោធពលខេមរភូមិន្ទ អគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា។

leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Nguyen Hoai Phuong ជូនពរឆ្នាំថ្មីនៅអគ្គស្នងការដ្ឋាននគរបាលជាតិ (រូបថត៖ bienphong.com.vn)

លោកឧត្តមសេនីយ៍ត្រី Nguyen Hoai Phuong បានជូនពរកម្មាភិបាល យុទ្ធជននៃកងកម្លាំងប្រដាប់អាវុធ និងប្រជាជនកម្ពុជាក្នុងឆ្នាំថ្មីមានក្ដីសប្បាយរីករាយ សំណាងល្អ ហើយជូនពរសាមគ្គីភាពនិងមិត្តភាពរវាងកងកម្លាំងប្រដាប់អាវុធនិងប្រជាជននៃប្រទេសទាំងពីរនឹងរឹងមាំនិងអភិវឌ្ឍន៍។

leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Nguyen Hoai Phuong ជូនពរឆ្នាំថ្មីនៅបញ្ជាការដ្ឋានកងទ័ពជើងគោក (រូបថត៖ bienphong.com.vn)

ថ្នាក់ដឹកនាំនៃអង្គភាពប្រដាប់អាវុធកម្ពុជា បានថ្លែងអំណរគុណចំពោះមនោសញ្ចេតនាដែលបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន​វៀត​ណាមដែលផ្ដល់ជូនបណ្ដាអង្គភាពកម្ពុជា។ ថ្នាក់ដឹកនាំនៃអង្គភាពទ័ពកម្ពុជា បានបញ្ជាក់ថា ទំនាក់ទំនងសាមគ្គីភាព មិត្តភាពជាប្រពៃណីរវាងកម្លាំងប្រដាប់អាវុធកម្ពុជានិងកងទ័ពការពារព្រំដែនវៀតណាមត្រូវបានពង្រឹងនិងពង្រីកនិងអភិវឌ្ឍន៍យ៉ាងរឹងមាំ រួមចំណែករក្សា​ស្ថិរភាព​សន្តិសុខនយោបាយ សណ្ដាប់ធ្នាប់សង្គម  និងលើកកម្ពស់គុណភាពនៃជីវភាពរស់នៅរបស់ប្រជាជនជាប់ព្រំដែននៃប្រទេស​ទាំងពីរ៕

បកប្រែដោយ Thuy Anh