តាងនាមបញ្ជាការដ្ឋានយោធាខេត្ត Binh Phuoc លោកវរសេនីយ៍ឯក Vu Tien Dien បានជូនអំណោយ សួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង ពលទាហាននៃតំបន់ប្រតិបត្តិការសឹករងខេត្តត្បូងឃ្មុំ និងខេត្តកំពង់ធំក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ទន្ទឹមនឹងនោះដែរ លោកវរសេនីយ៍ឯក Vu Tien Dien បានសម្តែងនូវការជឿទុកចិត្តថា ទំនាក់ទំនងសាមគ្គីភាព មិត្តភាពជាប្រពៃណីរវាងបញ្ជាការដ្ឋានយោធាខេត្ត Binh Phuoc ជាមួយតំបន់ប្រតិបត្តិការសឹករងខេត្តត្បូងឃ្មុំ និងខេត្តកំពង់ធំ នឹងកាន់តែជិតស្និទ្ធនិងរីកចម្រើនថែមទៀត ដោយឈរលើស្មារតី សាមគ្គីភាព សន្តិភាព មិត្តភាព ធានាសន្តិសុខនយោបាយ និងសណ្ដាប់ធ្នាប់សង្គមនៅតាមព្រំដែន។

leftcenterrightdel
លោកវរសេនីយ៍ឯក Vu Tien Dien ប្រធាននយោបាយនៃបញ្ជាការដ្ឋានយោធាខេត្ត Binh Phuoc ប្រគល់អំណោយជូនតំបន់ប្រតិបត្តិការសឹករងខេត្តត្បូងឃ្មុំ (baoquankhu7.vn)

ថ្នាក់ដឹកនាំនៃតំបន់ប្រតិបត្តិការសឹករងខេត្តត្បូងឃ្មុំ និងខេត្តកំពង់ធំ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមនោសញ្ចេតនាដ៏ស្និទ្ធស្នាល និងកក់ក្តៅពីសំណាក់ថ្នាក់ដឹកនាំ កម្មាភិបាល និងយុទ្ធជននៃបញ្ជការដ្ឋានយោធានខេត្ត Binh Phuoc ។ ក្រៅពីនេះ ថ្នាក់ដឹកនាំនៃតំបន់ប្រតិបត្តិការសឹករងខេត្តត្បូងឃ្មុំ និងខេត្តកំពង់ធំក៏បានកត់សម្គាល់និងវាយតំលៃខ្ពស់ចំពោះទំនាក់ទំនង កិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងភាគីទាំងពីរនាពេលកន្លងមកផងដែរ៕

បកប្រែដោយ Duy Hoan